ឧកញ៉ា​ ហេង ឡុង​ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនរាជរដ្ឋា​ភិ​​បា​ល ដើម្បី​ដោះ​ស្រាយបញ្ហាគ្រាប់​មីននៅ​ទូ​ទាំង​​ប្រទេស

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង ឡុង និងលោកជំទាវ​ បានប្រកាសបរិច្ចាគថវិកាចំនួន១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះ​ស្រាយ​​បញ្ហា​មីន នៅទូទាំងប្រទេសកម្ពុជា។ ការចូលរួមបរិច្ចាគ​ថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវ​នាវដល់​​វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​បញ្ជាឲ្យ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់​អាង​ត្រពាំង​ថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។

ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយ​គ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅ​ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។