ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ កំពុងធ្វើដំណើរទៅទស្សនៈកិច្ចនៅប្រទេសស្វីស ហើយលោកបានផ្តែផ្តាំដល់ប្រជាពលរដ្ឋខ្មែរថា បើសិនមានពេលទំនេរ គួរតែទៅលេងស្រុកគេ ដើម្បីបានឃើញនូវទស្សនីយភាពថ្មីៗប្លែកភ្នែក។

អគ្គនាយករូបនេះ បានបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ “អរុណសួស្តី ពីប្រទេសស្វីស មកដល់ទីនេះ សែនស្អាតម្ល៉េសទេ។ បងប្អូនខ្មែយើង បើសិនទំនេរ ឆ្លៀតមកស្រុកគេ ប្លែកភ្នែកទាំងគូ មានទឹកមានភ្នំ មានហាងនាឡិការ រិតតែអស្ចារ ស្អាតគ្រប់ទិសទី បងប្អូនរួមគ្នា លាន់មាត់ wow wow ចង់តែស្នាក់នៅ អោយបានយូទៀត”។

គួរបញ្ជាក់ថា ឧកញ៉ា ហ៊ួត ជា កើតចេញពីគ្រួសារក្រីក្រ មានតែម្តាយកំព្រាឳពុក និងធ្លាប់រស់នៅតំបន់អាណាធិបតេយ្យក្នុងទីក្រុង លោកឧកញ៉ាបានតស៊ូរហូតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»៕


