រថយន្តរថក្រោះ Rezvani Tank ស៊េរីថ្មីមួយគ្រឿងដំបូងបង្អស់បានមកដល់ទឹកដីប្រទេសកម្ពុជាជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ មករា ២០២០ នេះ។ នេះបើតាមការបង្ហោះលើផេក របស់លោក ឧកញ៉ា ស្រី ចាន់ថន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តរថក្រោះនេះមានចំនួន ៣ ប្រភេទគឺ Rezvani Tank ធម្មតា, Tank X និង Tank X Military Edition ដែលអាចធន់នឹងគ្រាប់កាំភ្លើង ខណៈរថយន្ត Tank ដែលមាននៅកម្ពុជាដំបូងបង្អស់នេះ គឺជាម៉ូដែល Tank ធម្មតាប៉ុណ្ណោះ។

រថយន្ត Tank ប្រើម៉ាស៊ីនកម្លាំង ២៨៥ សេះ ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង ប៉ុន្តែវាក៏មានជម្រើសម៉ាស៊ីនកម្លាំង ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំងផងដែរ។ រថយន្ត Tank នេះមានតម្លៃចាប់ពីខ្ទង់ ១៦៥ ០០០ ដុល្លារនៅលើទីផ្សារបរទេស៕


