អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ចូលរួមវិភាគទានទឹកប្រាក់ ៥០ម៉ឺនដុល្លារជាមួយសម្តេចតេជោ ហ៊ុន សែន ដោះស្រាយបញ្ហាមីន

ជុំវិញ​ឧកញ៉ា

 អ្នកឧកញ៉ា ស៉ី គង់ទ្រីវ និងលោកជំទាវឧកញ៉ា ហុង ស៊ួន ម្ចាស់​​ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក​គ្រុប​លីមីធីត​ ប្រកាសបរិច្ចាគថវិកាចំនួន ៥០០,០០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។

ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕