ក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) របស់ឧកញ៉ា ប៊ុន រតនាសេម កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែង ចំនួន ១៧នាក់ ដើម្បីធ្វើការងារនៅឃ្លាំងទិញលក់រថយន្ត S-Auto ដែលមានទីតាំងនៅលើផ្លូវ ជា សុផារ៉ា។

តួនាទីដែល ស្ថាបនិកឃ្លាំងទិញលក់រថយន្ត អេសអូតូ កំពុងត្រូវការទាំងអស់នោះ រួមមាន៖ បុគ្គលិកផ្នែកលក់រថយន្ត ៣មុខតំណែង, បុគ្គលិកផ្នែកលក់ និងសេវាកម្មអតិថិជន ២មុខតំណែង, បុគ្គលិកផ្នែកថតរូប និងរចនាក្រាហ្វិក ២មុខតំណែង, បុគ្គលិកផ្នែកចុងភៅ ១មុខតំណែង, បុគ្គលិកផ្នែកលក់គ្រឿងអលង្ការ ៣មុខតំណែង, បុគ្គលិកផ្នែកសាឡន ២មុខតំណែង, បុគ្គលិកផ្នែកឆុងកាហ្វេ ៣មុខតំណែង និងបុគ្គលិកផ្នែកអនាម័យ ១មុខតំណែង។ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៨៨៨ ២៦៧ / ០៩៧ ៤៥ ៣៣៣ ១៥ ឬផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ។

គួរបញ្ជាក់ថា ឧកញ៉ា ប៊ុន រតនាសេម មានអាជីវកម្មចំនួន៦ទៀតក្រៅពីឃ្លាំងទិញលក់រថយន្ត គឺមានដូចជា S-AUTO ជួលរថយន្ត, S-AUTO Sevice៖ ការ៉ាសបម្រើសេវាកម្មជួសជុលរថយន្ត, អេសឆ្ងាញ់៖ លក់បោះដុំទាខ្វៃ (បង្កើតឡើងសម័យកូវីដ-១៩), លំហែរ៖ អភិវឌ្ឍន៍គម្រោងផ្ទះលំហែទំនើប ជាយក្រុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ, ហាងលក់ពេជ្រ ឈីវែលរី (ទុន៥០% ជាមួយភរិយា) និងAmazing Family Trading Co.,Ltd (ទុន៥០% ជាមួយភរិយា)៖ នាំចូលចែកចាយគ្រឿងសំអាងសាប៊ូរ ផងដែរ៕

