ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកលក់គ្រឿងសំណង់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបើកលក់ហ្រ្វេនឆាយ នៅទូទាំងប្រទេស ហើយមកទល់នឹងពេលនេះមានសាខាជិត១០០កន្លែង ដែលបានបើកដំណើរការ ៨សាខាកំពុងរៀបចំដេគ័រហាង និង១៦ទីតាំងកំពុងដាក់ ស្នើសុំទិញសិទ្ធិ ហ្រ្វេនឆាយ បន្ថែមទៀត។

នៅក្នុងថ្ងៃ០៧.០៧.២០២២ ម្សិលមិញនេះក៏មានវត្តមានសាខាចំនួនពីរបន្ថែមទៀត ដែលបានធ្វើការសម្ពោធដាក់អោយដំណើរការនៅទីតាំងពីរផ្សេងគ្នាគឺ សាខាស្រុកពាមជរ ខេត្តព្រៃវែង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនលក់គ្រឿងសំណង់តែមួយគត់ក្នុង ព្រះរាជាណាចក្រ កម្ពុជា បានបើកលក់សិទ្ធិហ្រ្វេនឆាយ ដែលបានការគាំទ្រពីសំណាក់ បងប្អូន អាជីវករ ដែលស្រលាញ់វិស័យលក់គ្រឿងសំណង់យ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់តំបន់នៅទូទាំងប្រទេស។

យ៉ាងណាមិញក្រុមហ៊ុនហ៊ួត ជា ក៏កំពុងតែស្វែងរកនៅតំណាងសាខាជាច្រើនទីតាំងបន្ថែមទៀតនៅទូទាំងប្រទេស។ សម្រាប់ពត៌មានទិញហ្រ្វេនឆាយសូមទំនាក់ទំនងលេខទូរសព្ទ៖ 077 8888 10/087 8888 20/071 8888 100 ៕

