ទោះទើបទិញ Rolls Royce តែឧកញ៉ា ព្រាប សុវត្ថិ ឧស្សាហ៍ជិះឡានម៉ាកផ្សេង ទៅធ្វើការប្រចាំថ្ងៃ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២​កន្លង​ទៅ លោកឧកញ៉ា ព្រាប សុវត្ថិ ​​​បាន​ទិញ​​រថយន្ត​ទំនើប​ Rolls Royce ​​​​មួយ​គ្រឿង​ និង​បាន​​បង្ហោះសារ​ជា​បន្ត​បន្ទាប់​ថា៖ “និស្ស័យ, អារម្មណ៍ស្រស់ស្រាយ, សមាជិក​ថ្មី ហេងៗ”។ ទោះ​យ៉ាងណា ​​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​​ធ្វើការ​ប្រចាំថ្ងៃ គេ​ពុំ​សូវ​ឃើញ​លោកឧកញ៉ា ​​ជិះ​រថយន្ត​​​​​លំដាប់​សេដ្ឋី​ (Rolls Royce) ​នោះ​ទេ តែ​ឧស្សាហ៍​ឃើញ​ជិះ​រថយន្ត​ម៉ាក Isuzu ទៅ​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ការ​បង្ហោះ​រូបភាព​ និង​សកម្មភាព​នៅ​លើ​បណ្តាញ​សង្គម​ ​មួយ​រយៈពេល​ថ្មីៗ​នេះ ​ឧកញ៉ា​​ ព្រាប សុវត្ថិ ​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ភូមិភាគ​ឦសាន នៃខេត្ត​រតនគិរី និង​មណ្ឌល​គិរី ​ជាមួយ​ក្រុម​គ្រួសារ ​​ដោយ​ប្រើ​ប្រាស់​រថយន្ត​​ម៉ាក Isuzu ​​ហើយ​ចំពោះ​​ការ​ធ្វើ​ដំណើរ​ជា​ប្រចាំ​​ទៅ​ធ្វើការងារ​ផ្សេងៗ នៅ​តាម​គម្រោង​ដីឡូត៍​របស់​លោក នៅ​រាជធានី​ភ្នំពេញ ​​ក៏​​កំពូល​តារា​ចម្រៀង​រូប​នេះ​ ប្រើប្រាស់​រថយន្ត​​ប្រភេទ Pick Up ​​ពណ៌ក្រហម​ខាង​លើ​នេះ​ផង​ដែរ។

គួរ​រំឭក​ថា តារា​ចម្រៀង​ជើង​ចាស់ ព្រាប សុវត្ថិ ​មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែល​រួម​មានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈ​របស់ក្រុមហ៊ុន​រថយន្ត Isuzu, ទូតសុឆន្ទៈ​ធនាគារ DGB និង​ជា​ទូត​សុឆន្ទៈ​របស់​គម្រោង​ខុនដូ និងលំនៅឋាន​ប្រណិត Morgan Enmaison រួមទាំងការងារ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត។ លោក​ ទទួល​បាន​គោរមងារ​ «ឧកញ៉ា» ​​កាល​ពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២៕