ឧកញ៉ា សិរីមន្ត បង្ហើបយុទ្ធសាស្រ្តធ្វើឲ្យជោគជ័យក្នុងអាជីពចម្រៀង និងជំនួញ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអុីស្ទេត ឌីវេឡុបភើ បានលើកឡើងថា «ដើម្បីជោគជ័យក្នុងអាជីព ឬការងាររកស៊ី យើងត្រូវមានទុន ពោលគឺចំណេះដឹងពាក់ព័ន្ធនឹងអាជីព ឬមុខជំនួញដែលគ្រោងនឹងវិនិយោគនោះ ហើយតស៊ូធ្មត់ដាក់បេះដូងទៅធ្វើប្រកបដោយក្រមសីលធម៌ និងភាពស្មោះត្រង់»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេមរៈ សិរីមន្ត ត្រូវបានមហាជនខ្មែរស្គាល់ថាជាតារាចម្រៀងសម្លេងធ្ងន់ផ្អែម និងមានប្រជាប្រិយភាពល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា» កាលពីខែកុម្ភៈ ឆ្នាំ២០២២។

បច្ចុប្បន្នលោកឧកញ៉ាកំពុងអភិវឌ្ឍវិនិយោគគម្រោងដីឡូតិ៍ដ៏ល្បី មានឈ្មោះថា គម្រោងឧកញ៉ាខេមរៈសិរីមន្ត បេះដូងអង្គរ ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប។ បើតាមការបង្ហើបឲ្យដឹងក្នុងកម្មវិធីសេដ្ឋី និងជំនួញរបស់សារព័ត៌មានឧកញ៉ាញូស៍ លោកត្រៀមអភិវឌ្ឍគម្រោងអចលនទ្រព្យនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀតផងដែរ។

ឧកញ៉ា សិរីមន្ត បានថ្លែងថា៖ «ការព្យាយាម និងអត់ធ្មត់ ជាដើមទុនដែលឲ្យជំរុញខ្ញុំឈានមកដល់ចំណុចកំពូលនេះ បើទោះបីមានការបំបាក់ទឹកចិត្ត មិនទទួលស្គាល់ស្នាដៃរបស់យើងយ៉ាងណាក៏ដោយ គឺត្រូវតែរឹងមាំ»។ កូនកសិករ​តាមខេត្ត​រូបនេះ ​ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ ​ដើរសុំហាងរង្គសាល និងផលិតកម្មដើម្បីបានច្រៀង រហូតក្លាយជាតារាចម្រៀងលំដាប់កំពូល និងជាពាណិជ្ជករល្បីនៅកម្ពុជា។

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត៖