រថយន្ត Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ត្រូវបានរចនារូបរាងឡើងលក្ខណៈស៊ីវិល័យ និងខាងក្នុងកាន់តែទំនើបជាមួយនឹងមុខងារជាច្រើនលក្ខណៈឌីជីថល និងមានភាពស្ងប់ស្ងាត់ល្អ ដែលត្រូវបានឧកញ៉ាល្បីឈ្មោះ ហេង ឡុង បញ្ជាទិញក្តៅៗ កាលពីថ្ងៃអង្គារម្សិលមិញ។
រថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលលោកឧកញ៉ាបញ្ជាទិញនេះមានតម្លៃប្រមាណជាង ១លាន២សែនដុល្លារអាមេរិក (1.2M) នេះបើតាមប្រភពក្រៅផ្លូវការប្រាប់ឧកញ៉ាញូស៍។
រថយន្តនេះ ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតមួយ (រាប់លានដុល្លារ) ហើយសម្រាប់ម្ចាស់ដែលមានទ្រព្យសម្បត្តិលំដាប់សេដ្ឋីទិញជិះប៉ុណ្ណោះ។
ឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងកំពុងក្តោបក្តាប់មុខជំនួញគ្រាក់ៗនៅក្នុងដៃ ប៉ុន្តែលោកឧកញ៉ាមិនសូវបង្ហាញជាសាធរណៈនោះទេ ដោយកន្លងមកលោកឧកញ៉ា និងលោកជំទាវ តែងបង្ហាញវត្តមានចុះជួយកិច្ចការងារសង្គម និងបរិច្ចាគទឹកប្រាក់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាជួបវិបត្តិផ្សេងៗ។
ក្រៅពីនោះ លោកឧកញ៉ាវ័យក្មេង ហេង ឡុង ក៏ជាបុគ្គលម្នាក់ដែលចេញមុខជួយដោះស្រាយបញ្ហាទុក្ខលំបាក តាមរយៈការឧបត្ថម្ភដល់សិល្បករជើងចាស់ និងដោះស្រាយវិវាទតារាជាដើម។ លោកត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២៕