ក្រុមហ៊ុន OMC Co.,LTD ជាក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិនាំចូលផ្តាច់មុខនូវរថយន្ត និងម៉ូតូម៉ាក Suzuki នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ដឹកនាំដោយឧកញ៉ា ស៊ីវ ថៃ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុន។ យ៉ាងណាមិញ ម៉ូតូជាច្រើនម៉ូដែលរបស់ក្រុមហ៊ុន OMC កំពុងបង្ហាញវត្តមានយ៉ាងច្រើន នៅតាមផ្លូវសាធារណៈ និងជាការពេញនិយមរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។
ថ្ងៃនេះ ឧកញ៉ាញ៉ូស៍ សូមណែនាំឱ្យស្គាល់ម៉ូតូចំនួន ៧ម៉ូដែល ដែលនាំចូលដោយក្រុមហ៊ុន OMC របស់ឧកញ៉ា ស៊ីវ ថៃ ដូចខាងក្រោម៖
១. Suzuki Nex
២. Suzuki Nex II
៣. Suzuki Nex Let’s
៤. Suzuki Smash
៥. Suzuki Viva 125
៦. Suzuki Address Playfull
៧. Suzuki Burgman Street
Suzuki គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់ជប៉ុន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Hamamatsu។ Suzuki ផលិតរថយន្ត ម៉ូតូ និងប្រភេទយាន្តយន្តមួយចំនួនទៀត ហើយនៅឆ្នាំ២០១៦ ក្រុមហ៊ុននេះបានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី១១ នៅលើពិភពលោក។ Suzuki មានក្រុមហ៊ុនសាខាចែកចាយចំនួន ១៣៣ ក្នុង ១៩២ប្រទេស។
គួរបញ្ជាក់ថា ក្រៅពីនាំចូលលក់ម៉ូតូ ក្រុមហ៊ុន OMC ក៏បាននាំចូលនិងលក់ចែកចាយបន្តនូវរថយន្តម៉ាក Suzuki ជាច្រើនប្រភេទ និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត ដូចជាទូរទឹកកក ទូរទស្សន៍ និងម៉ាស៊ីនត្រជាក់ ផងដែរ។ ក្រុមហ៊ុន OMC មានទីស្នាក់ការកណ្តាលនៅលើមហាវិថីព្រះមុនីវង្ស (កាច់ជ្រុងស្តុបពេទ្យចិន, អគារ ៤២ជាន់) រាជធានីភ្នំពេញ៕