កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បុរី ហ្គោលដេន ផាក របស់ឧកញ៉ា តេង ហឿង បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ លើសេវាកម្មកម្ចាត់សត្វល្អិតកម្រិតខ្ពស់ស្តង់ដារអាមេរិក ជាមួយក្រុមហ៊ុនចតុមុខ ផេស សិវ៉ីស ឯ.ក (ORKIN) ដែលជាក្រុមហ៊ុនមានជំនាញក្នុងការផ្តល់នូវសេវាកម្មកម្ចាត់សត្វល្អិត មានបទពិសោធន៍ច្រើនទសវត្ស ស្តង់ដាពីសហរដ្ឋអាមេរិក ដើម្បីថែរក្សាគ្រប់លំនៅឋាន របស់អតិថិជននៅបុរី ហ្គោលដេន ផាក។

ក្នុងកិច្ចសហប្រត្តិបត្តិការនេះ ជាការរួមចំណែកលើកកម្ពស់ បន្ថែមសុខមាលភាព និងបន្ថែមទំនុកចិត្តដល់លោកអ្នកដែលរស់នៅក្នុងបុរី ហ្គោលដេន ផាក។ សូមបញ្ជាក់ថា ក្រុមហ៊ុនចតុមុខ ផេស សិវ៉ីស ឯ.ក បាននាំយកយីហោ និងសេវាកម្មដ៏ល្អរបស់អ័រគីន (ORKIN) មកកម្ពុជា តាំងពីឆ្នាំ២០១៦ ដែលក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុនចំនួន ៤នាក់ ហើយក្នុងនោះក៏មានភាគហ៊ុនរបស់ឧកញ៉ា ឃន ឈុនដារ៉ា មួយចំណែកផងដែរ។

បុរី ហ្គោលដេន ផាកគម្រោង ដឹណេតឆឺរ៉ល ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយ ដែលសាង់សង់នៅលើផ្ទៃដីសរុប ៦០ ហិកតា មានឧទ្យានធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា និងមានទន្លេអមសងខាង ប្រៀបបាននឹងតំបន់រីសត ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាប់ផ្លូវជាតិ ៦A។ បច្ចុប្បន្ននេះ បុរី ហ្គោលដេន ផាក កំពុងមានភាពលេចធ្លោក្នុងតំបន់ជ្រោយចង្វារ និងត្រូវបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនទៅលើប្រភេទផ្ទះប្រណិតៗដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការវិនិយោគ និងការរស់នៅ៕

