ក្នុងពិធីសំណេះសំណាលជាមួយនឹងពលករ និងពលរដ្ឋរស់នៅប្រទេសកូរ៉េនៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់ពលករខ្មែរជាច្រើននាក់ដែលបានខិតខំសន្សំប្រាក់ និងចំណេះជំនាញ ដែលបានមកពីធ្វើការងារនៅប្រទេសកូរ៉េទៅបង្កើតមុខរបរផ្សេងៗ រហូតទទួលជោគជ័យ ពិសេស អតីតពលករខ្មែរម្នាក់បានតស៊ូរជោគជ័យ ក្នុងវិស័យអចលនទ្រព្យ។

អតីតពលកររូបនោះគឺ ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នគឺជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យធំមួយ និងកំពុងទទួលជោគជ័យខ្លាំង។
សម្តេចបន្ថែមថា “ឡេង ណាវ៉ាត្រា ឥឡូវក្លាយជាម្ចាស់អចលនទ្រព្យយ៉ាងធំ ដែលសន្សំលុយតិចតួចបានពីកូរ៉េ យកទៅទិញដីធ្លឺ។ ឥឡូវអាដីធ្លីហ្នឹង វាកាក់កប។ អញ្ចឹងវាទៅជាអ្នកជំនួញអចលនទ្រព្យដ៏ធំនៅទីនោះទៅ”។

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មានប្រវត្តិតស៊ូពី កម្មករសំណង់រហូតចំណាកស្រុកទៅ ធ្វើពលករនៅ ប្រទេសកូរ៉េ បានកែប្រែជីវិតរបស់ខ្លួន ពីកម្មករកម្សត់ មកជាឧកញ៉ាវ័យក្មេង។ ការផ្លាស់ជីវិតបែបនេះបានធ្វើឱ្យ មជ្ឈដ្ឋានផ្សេងៗយល់ឃើញថា ទាំងនេះ កើតចេញពីការ តស៊ូប្រឹងប្រែងរហូតសម្រេចបានជោគជ័យ ។

ថ្វីត្បិតក្លាយខ្លួនជាអ្នកមាន ទ្រព្យសម្បត្តិស្តុកទៅហើយ តែឧកញ៉ា វ័យក្មេង នៅតែមិនភ្លេចគ្រា ដែលកម្សត់ និងបានចែករំលែកទានជាច្រើនដល់ជន ក្រីក្រ និងមន្ទីរពេទ្យគន្ធបុប្ផា។ ទាំងនេះ អាចជាដើមចមមួយដែលអាចទាញ យកប្រជាប្រិយភាពរបស់ លោក ឡេង ណាវ៉ាត់ត្រា ក្នុងងារជាលោកឧកញ៉ា ដែលមានសន្តានចិត្តល្អមួយរូប៕




