ចែករំលែកបន្តចេញពីហ្វេសប៊ុកផេកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ២០២២ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបពីទុនគំនិតមួយចំនួន ដើម្បីឱ្យគ្រប់គ្នាអាចក្លាយជាមនុស្សម្នាក់មានម្ចាស់ការលើខ្លួនឯងបាន។

អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរៀបរាប់យ៉ាងដូច្នេះថា៖ “បន្តិចបន្តួចសម្រាប់អ្នក ដើម្បីសម្រេចបានលទ្ធផលប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃ នោះគឺការជំរុញលើកទឹកចិត្តធ្វើឱ្យអ្នកក្លាយជាម្ចាស់ការលើខ្លួនឯងបាន។ រឿងរ៉ាវខ្លះល្អ ហើយពេលខ្លះ អ្វីៗមិនល្អប្រសើរនោះទេ។ ចំពោះរឿងរ៉ាវមិនល្អ អ្នកត្រូវទទួលយកវាទៅ។ ចំណែករឿងដែលធ្វើឱ្យល្អប្រសើរនោះគឺខ្លួនអ្នកផ្ទាល់។ សូមធ្វើអ្វីដែលជារឿងត្រឹមត្រូវ ដែលនឹងជួយអ្នកឲ្យកាន់តែល្អប្រសើរទ្បើងគ្រប់ពេល”។
ក្នុងសំណេរបង្កប់ដោយសារដាស់តឿន និងគោលគំនិតល្អៗដដែលនោះ ក៏បានបញ្ជាក់ទៀតថា សច្ចភាពមិនអាចប្រកែកបាន គឺពិភពលោកតែងតែមានភាពប្រែប្រួល ហើយភាពប្រែប្រួលនោះឯង បានរារំាងដល់ផែនការដ៏ល្អរបស់អ្នក ហើយបង្អាក់ភាពរីកចម្រើនរបស់អ្នក។ ប៉ុន្តែ អ្នកត្រូវតែរឹងមំា ដើម្បីជម្នះរឿងរ៉ាវទំាងអស់នោះ។


ដើម្បីភាពរីកចម្រើន ការផ្លាស់ប្តូរ និងចេញជាលទ្ធផលផ្លែផ្កា អ្នកត្រូវតែខ្លំាងរឹងមំា វាងវៃ និងមានភាពប្រាកដប្រជាដោយខ្លួនអ្នកផ្ទាល់។ សូមឈ្វេងយល់ពីអ្វីដែលអ្នកបានកំណត់គោលដៅ និងអ្វីដែលមិនបានកំណត់។ លើសពីនេះ សូមទទួលយកនូវអ្វីជាទីពេញចិត្ត និងមិនពេញចិត្តដោយខ្លួនឯង។ នោះជាដំណើរជីវិតដ៏ពិតបា្រកដមួយ។ ការសម្រេចចិត្តប្រកបដោយមនសិការមិនមែនមានន័យថា អ្នកមិនអាចប្រឈមទៅនឹងឧបសគ្គជីវិតនោះទេ។

ក្នុងសំណេរនៃឃ្លាចុងក្រោយ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា៖ “ដូច្នេះ សូមប្រើប្រាស់គន្លឹះនេះ ដើម្បីជម្នះឧបសគ្គទំាងឡាយ ព្រោះថា មានតែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះជាម្ចាស់លើជោគវាសនារបស់ខ្លួននោះ”៕