ឧកញ៉ា ហ៊ួត ជា ជឿជាក់ថាដីនៅខេត្តកំពត នឹងឡើងថ្លៃខ្ពស់ ដោយសារមូលហេតុមួយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ នៅតែជឿជាក់ថា ដីធ្លីនៅខេត្តកំពត ​​នឹង​ឡើង​ថ្លៃ​ខ្ពស់ ​ដោយសារ​មូលហេតុ​កត្តាភូមិសាស្ត្រ​អំណោយ​ផល ដូចជា ទេសភាព​ស្អាត ​​មាន​សមុទ្រ ​​មាន​ភ្នំ និង​នៅ​ជិត​រាជធានីភ្នំពេញ​ជាង​គេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​នឹង​ខ្លឹមសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​​កាល​ពី​ថ្ងៃ​សៅរ៍​​​ថា៖ “ខ្ញុំនៅ​តែជឿជាក់ដីនៅខេត្តកំពតនឹងឡើងខ្ពស់ ដោយសារតែកត្តាភូមិសាស្រ្ត ទេសភាពស្អាត មានសមុទ្រ និង ភ្នំ នៅជិតភ្នំពេញជាងគេ។ ក្រោយពីប្រជុំ ២ថ្ងៃ និងដើរមើលភូមិសាស្រ្តរួច ពិតជាស្រលាញទ្វេរដង”។

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និងស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខេត្តកំពត មានទីក្រុងមួយនៅទីរួមខេត្តឈ្មោះ «ក្រុងកំពត»។

គួរបញ្ជាក់ថា ឧកញ៉ា ហ៊ួត ជា តែងតែ​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​តាម​បណ្តារាជធានី ខេត្ត និង​ទៅ​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់ ​​ដើម្បី​ស្វែង​រក​ឱកាស​ថ្មីៗ​ក្នុង​មុខជំនួញ និង​អាជីវកម្ម​របស់​លោក។ ជាក់ស្តែង ​​កាល​ពី​ដើម​ខែ​កក្កដា​នេះ លោក​ឧកញ៉ា ​​​​ក៏​បាន​ធ្វើ​ដំណើរទៅទស្សនៈកិច្ចនៅ​ប្រទេស​ស្វីស ផង​ដែរ៕