កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីស្វាគមន៍វត្តមានរបស់ក្រុមហ៊ុនចំនួន ៩ មកកាន់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ក្រុមទាំង៩នោះ ដែលនឹងមានវត្តមាននៅក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានដូចជា៖
១. ហាងមាន់បំពង Master Grill ហាងស៊ុប Master Suki Soup និងប៊ូហ្វេ Sakura របស់ក្រុមហ៊ុន Master Group
២. ហាងលក់គ្រឿងសមុទ្រ Fun Crab ហាងបឺហ្គឺរ Qyubies និង ហាងជប៉ុន Hiko Teppanyaki របស់ក្រុមហ៊ុន Fun Food Co., Ltd
៣. ហាងលក់មុខម្ហូបអាស៊ី The Asian Kitchen និង ហាងនំបុ័ង Tous les Jours របស់ក្រុមហ៊ុន Yinkok Food Corp
៤. ហាងស៊ុបជប៉ុន Yuzu Suki
៥. ហាងកាហ្វេ Starbucks
៦. ក្រុមហ៊ុនអេឡិចត្រូនិក Kfour
៧. ហាង Leekaja Beauty Salon
៨. ក្រុមហ៊ុន Rich Avenue ដែលនាំចូលផលិតផល Converse, Geox, Ecco, Barrel និង Havaianas
៩. ហាងសម្លៀកបំពាក់ ROUTINE, TEN11 និង 361⁰។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានផ្សារទំនើបខ្នាតយក្សចំនួន៦ នៅរាជធានីភ្នំពេញ ក្នុងនោះមានដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និងផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធកាលចុងឆ្នាំ២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និងផ្សារទំនើបជីបម៉ុង ៥៩៨ សម្ពោធ កាលពាក់កណ្តាលឆ្នាំ២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល សម្ពោធកាលពាក់កណ្តាលឆ្នាំ២០២១ និង Chip Mong Tower គ្រោងនឹងសម្ពោធ នៅឆ្នាំ២០២២នេះ៕