កាលពីថ្ងៃទី ១៩ កក្កដា ២០២២ សួនកម្សាន្តជេតស៍ហ្គាឌិនផាក ស្កាយលែន Jet’s Garden Park Skyland បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាលារៀនឯកជន Milky Way School។


សាលារៀន Milky Way School ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ដែលមានកម្មវិធីសិក្សាពីថ្នាក់កម្រិតមត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ព្រមទាំងមានការបង្រៀនជាភាសាខ្មែរ និងអង់គ្លេសផងដែរ។


ចក្ខុវិស័យនៃការបង្កើតសាលារៀនមួយនេះ គឺក្នុងគោលបំណងបង្កើត និងរក្សាមោទនភាព ក៏ដូចជាជំនឿទុកចិត្តរបស់មនុស្សគ្រប់គ្នា ឲ្យមានតម្លាភាព និងការអប់រំប្រកបដោយគុណភាព។

បច្ចុប្បន្ន សាលារៀន Milky Way School គឺមានសាខាសរុប ៣៧ ទូទាំងរាជធានីភ្នំពេញដែលមានដូចជា នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌដង្កោ និងមានទីស្នាក់ការកណ្ដាលនៅបូរីវ៉ារីណា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕