កាលពីពេលថ្មីៗនេះ ឧកញ៉ា ឡេង និមល បានប្រកាសលក់ដីឡូត៍ដែលមានទីតាំងនៅជាប់តំបន់សេដ្ឋកិច្ច និងទេសចរណ៍ ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានពីមុនមក។


ទីតាំងដីគឺនៅជាប់នឹងផ្លូវជាតិលេខ ៤៤ ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានសក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍ ស្របពេលវិស័យអចលនទ្រព្យវិញក៏មានសន្ទុះគួរឲ្យកត់សម្គាល់ដូចគ្នា។ នៅគម្រោងដីឡូត៍នេះផងដែរ ក៏មានផ្ទះលំហែ មានកញ្ចុះស្បូវ និងអាហារដ្ឋាន រមណីយដ្ឋានច្រើនរាប់មិនអស់។


រីឯតម្លៃវិញរឹតតែអស្ចារ្យ ពោលគឺមានតាំងពីតម្លៃ ៧៥០ ដុល្លារ ៨៨៩ ដុល្លារ ៩៨០ ដុល្លារ និង ១៩៨០ ដុល្លារ ហើយលោកអ្នកអាចធ្វើការបង់ផ្ដាច់បាន ឬអាចបង់រំលោះក្នុងតម្លៃ ១០ ដុល្លារ/ខែ នឹងទទួលបានប្លង់រឹងដូចគ្នា ស្របពេលទំហំដីគឺមានចាប់ពី ៥X២០ ម៉ែត្រ។



ដើម្បីអាចទទួលបានព័ត៌មានលំអិតពីគម្រោងមួយនេះ លោកអ្នកអាចអញ្ជើញទៅសាកសួរដោយផ្ទាល់នៅការិយាល័យលក់ទាំង ២ ទីតាំង ខណៈទីតាំងទី ១ នៅផ្លូវជាតិលេខ៣ (ក្រោយវត្តជន្លង់ម្លូ) ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងទី ២ នៅដីផ្ទាល់ ផ្លូវជាតិលេខ44 ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 016 233 200, 098 699 600, 081 233 200៕