ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ១លាន ៥០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន 

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ១លាន ៥០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទ្រព្យចំនួន ១លាន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងនោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៥០ម៉ឺនដុល្លារ និងហ្លួងម៉ែ ១លានដុល្លារអាមេរិក ដើម្បីបោសសំអាតមីន ក្នុងការបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត។