អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ អ្នកមានដីទំនេរ ២០០ហិចតាទៅ ចង់លក់ឬជួល សូមផ្ងើមក Telegramនេះ

ជុំវិញ​ឧកញ៉ា

ជាដំណឹងល្អ សម្រាប់អ្នកដែលមានដីទំនេរ នៅតាមបណ្តាខេត្តនានា នៅកម្ពុជា ខណៈពេលដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រកាសដល់បងបងប្អូនដែលមានដីទំនេរចាប់ពី ២០០ហិចតាឡើងទៅ ហើយចង់លក់ឬជួល សូមព័ត៌មានតាមលេខ តេលេក្រាម (Telegram) នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបានសរសេរឲ្យដឹងដឹងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់យ៉ាងដូច្នេះថា៖ «ដោយសារតែមានដៃគូសហការពីបរទេស អភិវឌ្ឍផ្នែកកសិកម្មនាំចេញនិងផ្គត់ផ្គង់ក្នុងស្រុកចំពោះបងប្អូនដែលមានដីទំនេរចង់លក់ឬជួលខេត្តណាក៏បាន ហើយមានប្រភពទឹកនៅជិតជាប់ផ្លូវ ចាប់ពីចាប់ ២០០ហិចតាឡើងទៅគ្រប់ ២៥ខេត្តក្រុង សូមផ្ញើព័ត៌មាន»។

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានបញ្ជាក់ដល់បងប្អូនថា៖ «សូមបញ្ជាក់ដីត្រូវមានឯកសារស្របច្បាប់ សូមផ្ញើព័ត៌មានមកតាមលេខតេលេខាងក្រាមនេះ គឺ 011444 444 តែបញ្ជាក់បងប្អូនសូមកុំcallមក តែអាចផ្ញើតាមតេលេក្រាមដោយសូមបងប្អូនមើលគំរូក្នុងកាផ្ញើព័ត៌មានមកខាងយើងខ្ញុំរួមមានដូចខាងក្រោមនេះ៖១.តំលៃ….?/ក្នុង1ហិចតា ២. ទំហំ ….ហិចតា? ៣.កម្មសិទ្ធិប្លង់រឹង និង៤.Location»។


គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាអគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុបប៉ុណ្ណោះទេ។ អ្នកឧកញ៉ាវ័យក្មេងរូបនេះ ក៏ត្រូវបាន​មហាជន​ស្គាល់​ថា ជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​កំពុង​តែមាន​ប្រជាប្រិយ​ភាពជោគជ័យ​លើ​វិស័យ​ជំនួញធំៗជាច្រើន ពិសេសលើវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី