ទម្លាយឯកសារ ថៅកែបុរី ប៉េង ហួត ឡើងងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន PH Property​ ត្រូវបានគេស្គាល់ជា​ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា​ ជាមួយនឹងបទពិសោធជាង ១៥​ឆ្នាំ ក្នុងការកសាងគម្រាងលំនៅឋានដែលមានគុណភាពខ្ពស់​ លំដាប់លើមធ្យម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជោគជ័យយ៉ាងសម្បើមធំមហិមាររបស់ បុរី ប៉េងហួត គឺមិនអាចមើលរំលងបានឡើយ សហគ្រិនមាឌតូចចិត្តធំមានឥទ្ធិពលក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ពាណិជ្ជករ ថៃ ជាហួត ជាវិនិយោគិនដ៏សកម្ម និងចំណានក្នុងវិស័យអចលនទ្រព្យ។ លោកមានស្រុកកំណើតកើតជានៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០៨/៥០២ ។

ឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប ដែលជាអ្នកជំនួញដែលមានចិត្តមុតស្រូច គិតល្អិតល្អន់ស៊ីជម្រៅមើលអំពីចក្ខុវិស័យវែងឆ្ងាយក្នុងការអភិឌ្ឍធុរកិច្ច។ លោកត្រូវបានអ្នកជំនួញក្នុងវិស័យច្រើនមានការកោតសរសើរអំពីគុណវុឌ្ឍ និងមហិច្ឆតារបស់លោក ដែលហ៊ាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ឋាន ប៉េង ហួត រាប់​សិប​គម្រោង​ រាប់ម៉ឺន​ខ្នង​ផ្ទះ​នៅ​​រាជ​ធានី​ភ្នំពេញ។

ក្រៅពីមុខជំនួញអចលនទ្រព្យដ៏លេចធ្លោនៅប្រទេសកម្ពុជា ឧកញ៉ា ថៃ ជាហួត ក៏កំពុងវិនិយោគក្នុងវិស័យចំណីអាហារ និងភេសជ្ជៈផងដែរ៕