ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ហៅកាត់ CLA បានដឹកនាំក្រុមហ៊ុនក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូនចំនួន ១០ក្រុមហ៊ុន ទៅទស្សនកិច្ចសិក្សា និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន PTLS និងកំពង់ផែស្វយ័តភ្នំពេញ នៅចំណតផែរណបពហុបំណង TS១១ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ឧកញ៉ា ស៊ិន ចន្ធី បានថ្លែងប្រាប់ឧកញ៉ាញូស៍ថា៖ «យើងបានសិក្សាស្វែងយល់ពីដំណើរការរបស់ក្រុមហ៊ុន PTLS និងនីតិវិធីផ្សេងៗ ដោយក្នុងនោះបានកត់សម្គាល់ឃើញថា ទីតាំងចំណតផែរណបពហុបំណង TS១១ ជាទីតាំងល្អនិងមានសក្កានុពលនាពេលអនាគត ដោយឡែកប្រតិបត្តិការបច្ចុប្បន្នឃើញថាអំណោយផលល្អសម្រាប់ទំនិញប្រភេទ ( LCL) និង ពេលអនាគតកាន់តែមានសក្កានុពលទៅដល់ទំនិញប្រភេទផ្សេងៗទៀត»។

ជាមួយគ្នានេះ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន PTLS ក៏មានឆន្ទៈបង្កើនចំណងមិត្តភាព ដោយរំពឹងទុកថានឹងមានការសហការកាន់តែល្អនាពេលអនាគតខាងមុខផងដែរ។
សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា៖


