ដូចលោកអ្នកបានដឹងរួចមកហើយថា ក្រុមហ៊ុន ហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ដ៏ធំ និងឈានមុខគេមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជាដែលបានបើកលក់ហ្រេ្វនឆាយដំបូងគេ។ ក្រុមហ៊ុនជំនាញខាងផ្គត់ផ្គង់សម្ភារៈសំណង់របស់លោក ឧកញ៉ា ហ៊ួត ជា ដែលកំពុងទទួលបានការគាំទ្រ និងការទទួលស្វាគមន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់បងប្អូនដែលជាម្ចាស់សហគ្រិន អ្នកទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង អ្នកចង់បើកអាជីវកម្មផ្នែកលក់គ្រឿងសំណង់។ល។


ក្នុងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះដែរ ក៏មានសាខាថ្មីមួយទៀតបានប្រកាសបើកសម្ភោធ និងបើកដំណើរការអាជីវកម្ម ចាប់ពី ថ្ងៃនេះ ផងដែរ។ ក្រុមហ៊ុន ហ៊ួត ជា បានបើកការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកស្រី ឡុង ស្រីលីស ដែលបានក្លាយជា សមាជិកនៃ ក្រុមគ្រួសាររបស់ក្រុមហ៊ុន ហ៊ួត ជា តំណាងសាខាក្នុងស្រុក កំពង់សៀម ខេត្តកំពង់ចាម។



ក្នុងឱកាសដ៏រីករាយនោះដែរ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក និងជាស្ថាបនិក ក្រុមហ៊ុន ហ៊ួត ជា ក៏សូមជូនពរដល់លោកស្រី និងក្រុមគ្រួសារ សូមរកទទួលទានមានបាន មាសប្រាក់ហូរចូលដូចទឹក ពង្រីកមុខរបរកាន់តែធំឡើង គ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល។ បន្ថែមពីនោះ ដូចសព្វមួយដង លោកឧកញ៉ា ហ៊ួត ជា រួមទាំងបុគ្គលិក ក៏បានធ្វើបុណ្យ ចែកអំណោយ ជាសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនចាស់ជរា និងទុរគត់ជនជាច្រើនគ្រួសារក្នុងស្រុកកំពង់សៀមផងដែរ។



សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទក៏កំពុងតែបន្តស្វែងរកតំណាងសាខានៅតាមទីតាំងជាច្រើនបន្ថែមទៀត ទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានទិញហ្រ្វេនឆាយសូមទំនាក់ទំនងលេខទូរសព្ទ៖077 8888 10/087 8888 20/071 8888 100