ឧកញ៉ា ឡូវ ហ្គេចម៉ី បានលើកឡើងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗថា៖ «ជីវិតខ្ញុំ ខ្ញុំជាអ្នកកំណត់..! នៅពេលដែលជីវិតអ្នកដេីរដល់ចំណុចមួយដែលនឹកស្មានមិនដល់ ចំណុចនោះគឺ ប្រលែងគ្នាលេងជាមួយមច្ចុរាជ ទេីបអ្នកដឹងថា ជីវិតមនុស្សម្នាក់ៗខ្លីណាស់ អាចហ្នឹងទៅពេលណាក៏បាន ដូចនេះត្រូវរៀនរស់ឲ្យមានន័យ ព្រោះយេីងមេីលមិនឃេីញទេថាថ្ងៃស្អែកហ្នឹងមានអ្វីកេីតឡេីង..! »។

បើតាមលោកជំទាវឧកកញ៉ា យើងត្រូវតែមានការសប្បាយខ្លះ ស្របតាមចិត្តខ្លួនឯងខ្លះ បំពេញតំរូវការខ្លួនឯងខ្លះ ហើយអ្វីដែលសំខាន់បំផុត ធ្វេីអ្វីឲ្យខ្លួនរីករាយ។ ឈប់រៀនរស់ដេីម្បីផ្គាប់ចិត្តអ្នកដទៃ វាគ្មានន័យទេ បេីគេមិនឲ្យតម្លៃយេីងហេីយ ទោះប្រឹងផ្គាប់ទាល់ស្លាប់ខ្លួនក៏នៅតែគ្មានតម្លៃដែរ។
ឧកញ៉ា ឡូវ ហ្គេចម៉ី បានផ្តល់អនុសាសន៍ថា៖ «ត្រូវចាំថា ពេលនេះ គឺជាពេលដែលអ្នកត្រូវមេីលថែផ្លូវចិត្តខ្លួនឯងអោយល្អបំផុត …!! គ្មានអ្នកណាស្រលាញ់យេីង ជាងខ្លួនយេីងទេ! ជីវិតយេីង យេីងជាអ្នកសម្រេច…»។

សូមជម្រាបជូនដែរថា ថៅកែស្រី ឡូវ ហ្គេចម៉ី គឺជាម្ចាស់សំអាងការ ជីអ៊ិម ជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកស្រីទទួលគោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខណៈកាលពីពេលថ្មីៗកន្លងទៅ បងប្រុសរបស់លោកស្រី គឺលោក ឡូវ សុខសាន ត្រូវបានតែងតាំងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ៕
