ទម្លាយឯកសារ មេធំសម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ជាងមួយទស្សវត្សន៍ ជីបម៉ុង គ្រុប កំពុងសាងកិត្តិនាមល្បីល្បាញទាំងក្នុងស្រុក និងអន្តរជាតិ ទៅលើអាណាចក្រជំនួញជាបុត្រសម្ព័ន្ធរបស់ខ្លួនស្ទើរលើគ្រប់វិស័យ ខណៈដែលវិស័យភេសជ្ជៈ អចលនទ្រព្យ និងសំណង់មានភាពលេចធ្លោជាងគេបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ពីសហស្ថាបនិកគ្រួសារតែមួយរបស់អ្នកឧកញ៉ា ភាព ហៀក ជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមហ៊ុនមួយនេះឡើង ហើយមានសេនាផ្ទាល់ខ្លួនដ៏ពោរពេញសមត្ថភាព ទេពកោសល្យ និងឆន្ទៈមុះមុតពីអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាសហគ្រិនឆ្នើមចិត្តធំក្នុងការត្រួសត្រាយផ្លូវសម្រាប់ ជីបម៉ុង គ្រុប ទទួលជោគជ័យដ៏មហស្ចារ្យនាពេលបច្ចុប្បន្ន។

ជោគជ័យក្នុងមុខជំនួញបង្កើតក្រុមហ៊ុនជាបុត្រសម្ព័ន្ធល្បីៗរាប់មិនអស់ទាំងនេះ ដោយបានចូលរួមបង់ពន្ធជូនរដ្ឋ និងចូលរួមបរិច្ចាគទ្រព្យធនធានរាប់លានដុល្លារអាមេរិក ដើម្បីអភិឌ្ឍសង្គម និងសេដ្ឋកិច្ច ពីក្រុមគ្រួសារ ជីបម៉ុង រហូតត្រូវបាននាយករដ្ឋមន្រ្តីទូលថ្វាយព្រះមហាក្សត្រ ផ្តល់គោរមងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា» ជូនដល់ពាណិជ្ជករឆ្នើមៗទាំង ៣រូប ជាបន្តបន្ទាប់ផងដែរ។

​លោកស្រី ភាព ហៀក ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន​គោរមងារ​ជា «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៧/៥១១ ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០០៧ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៦ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ។

លោក លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុង គ្រុប​, សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Khmer Beverages ទទួលបាន​គោរមងារ​ជា «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៦/៤០៤ ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០០៦ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៧ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០។

លោក លាង ម៉េង អភិបាល​ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន​ការតែងតាំង​គោរមងារ​ជា «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧០៨/៨៤៣ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០០៨ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៨ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០៕