ព្រឹកនេះ បុរី វិមាន សំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាងបានរៀបចំពិធីបើកសម្ពោធគម្រោងលក់លំនៅដ្ឋានបែបអភិជនដំបូងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ។ កម្មវិធីដែលរៀបចំឡើងពេញមួយព្រឹកនេះ មានការចូលរួមពីអ្នកជំនួញ និងឧកញ៉ាធំៗយ៉ាងកុះករ។


















បុរី វិមានសំណាង ជាលំនៅដ្ឋានបែបអភិជន ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ។ ក្នុងគម្រោងមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម រួមទាំងប្រភេទផ្ទះវីឡាដូចជាវីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
នៅថ្ងៃបើកគម្រោងលក់នៅព្រឹកនេះ មានការប្រូម៉ូសិនពិសេសដោយមានការបញ្ចុះតម្លៃ ១៥ ០០០ ដុល្លារភ្លាមៗ។ ក្រៅពីនេះក៏មានផ្តល់លក្ខខណ្ឌបង់រំលស់ពិសេស រួមទាំងមានការចាប់រង្វាន់ ជាពិសេសអតិថិជនគ្រប់គ្នានឹងទទួលបានសន្លឹកឆ្នោតចាប់រង្វាន់រថយន្ត Lexus តម្លៃរាប់ម៉ឹនដុល្លារផងដែរ។
គួរបញ្ជាក់ថា បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ដែលមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គំរោង និងជាអ្នកអភិវឌ្ឍន៌ដោយផ្ទាល់៕


