ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ក្លាយជាដៃគូទូរគមនាគមន៍ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សែលកាត របស់​អ្នកឧកញ៉ា គិត ម៉េង​ បានក្លាយជាដៃគូទូរគមនាគមន៍ ជាមួយក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ ក្នុង​ពេល​ដែល​កម្ពុជា​រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ​​ប្រទេសកម្ពុជា​ ​​បាន​ទទួល​សិទ្ធិ​​រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ាន​លើក​ទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែល​ត្រូវស្វាគមន៍គណៈប្រតិភូមកពី ៣៩ ប្រទេស សម្រាប់កិច្ចប្រជុំ នៅសណ្ឋាគារសុខាភ្នំពេញ។ យ៉ាងណាមិញ ​ប្រព័ន្ធ​ទូរគមនាគមន៍​ ក៏​ដូច​ជា​បណ្តាញ​អ៊ីនធើណែត ​​គឺ​ត្រូវ​ការ​​​ជា​ចាំបាច់ ​​ក្នុង​ការ​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព។

គួររំឭកថា កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន Cellcard ដែលជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ Royal Group បានបង្ហាញផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែល​ផ្តល់​នូវ​ដំណោះ​ស្រាយរួមគ្នាចំនួនពីរ គឺរួម​បញ្ចូលទាំង​ការ​ភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ ដើម្បីសមស្របទៅនឹង​តម្រូវ​ការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗផងដែរ៕