ក្រុមហ៊ុន ដូងពេញ គ្រុប របស់ឧកញ៉ាជើងចាស់មានឥទ្ធិពលនៅកម្ពុជា អ៉ឹង ប៊ុនហូវ បានហៅបុគ្គលិកស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ខ្លួនមកសិក្សារៀនសូត្រពីជំនាញគ្រប់គ្រងធនធានមនុស្ស ដើម្បីជំរុញប្រសិទ្ធភាពការងារក្រុមហ៊ុនឲ្យមានគុណភាពក្នុងសង្វាក់ផលិតកម្ម។

ក្រុមហ៊ុន ដូនពេញ បានឲ្យដឹងថា ផែនការអភិវឌ្ឍធនធានមនុស្ស គឺជាផែនការអទិភាពមួយក្នុងចំណោមផែនការយុទ្ធសាស្ត្រ ថ្មីៗដែលត្រូវបានកំណត់ដោយគណៈគ្រប់គ្រងរបស់ ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប។ វគ្គបណ្តុះបណ្តាល ស្ដីអំពី «ជំនាញគ្រប់គ្រងធនធានមនុស្ស» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពការគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន។

ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន សរុប ៧២នាក់ ដែលកំពុងបំពេញការងារនៅក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប, ក្រុមហ៊ុន អាយអិនជី ហូលឌីង, ធនាគាឯកទេស ដូនពេញ, ក្រុមហ៊ុន ធានារ៉ាប់រង ភិភល&ផាតនើ, ក្រុមហ៊ុន ដូនពេញ ត្រេដឌីង និងក្រុមហ៊ុន ដូនពេញ ព្រីខាស់ផ្លេន ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ថ្ងៃទី១៨ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ពូលូវៃ៕


