បន្ទាប់ពីនាំក្រុមគ្រួសារត្រឡប់មកពីលេងលើទឹកដីអារ៉ាបមិនទាន់បាត់ធំក្លិនយន្តហោះផង ច

ទីតាំងសាលាដែល លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នាំក្រុមម៉ូតូធំជិះតាំងពីភ្នំពេញនាំសម្ភារៈសិក្សាទៅចែកជូននោះ ស្ថិតនៅ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ និង សាលា ស្វាយធំ នៅ ឃុំកពង់ក្តី ស្រុក ជីក្រែង ខេត្ត សៀមរាប។ ក្រុមម៉ូតូធំទាំង៣ក្រុម ដែលបានចូលរួមជាមួយ លោក ឧកញ៉ា មានដូចជា “ក្រុមម៉ូតូធំមនុស្សធម៌កម្ពុជា” ក្រុមម៉ូតូធំស៊ីដារ៉ាស់” និង”ក្រុមម៉ូតូធំហ្វាមីលីប៉ៃខឺ” ដែលមានម៉ូតូ សរុបចំនួន30ម៉ូតូ ។ កម្មវិធីនេះ លោក សុវណ្ណ មករា ជាអគ្គនាយកក្រុមហ៊ុនអេសស្វី ផៅវើ (S SVY POWER) នាំចូលប្រេងរំអិលម៉ូរីសុន (MORRISON) បានចាប់ដៃគ្នារួមសហករណ៍ ជាមួយលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា។ ទោះបីជាការចុះទៅជួយឧបសគ្គផ្លូវលំបាក ឆ្ងាយ មានការនឿយហត់បែបណាក្ដី លោកឧកញ៉ាថ្លែងថា ក្រុមការងារពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើកិច្ចការសប្បុរសធម៌ ចំគោលដៅបែបនេះ។ តាមការឲ្យដឹងពីលោក ឧកញ៉ា ចិត្តធម៌ខាងលើ ក្រុមរបស់លោកបានប្ដេជ្ញាងា នឹងធ្វើកម្មវិធីចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រទូទាំងប្រទេសជារៀងរាល់ខែ។

សម្ភារៈដែលបានចែកជូន មានដូចជា សៀវភៅ 3ក្បាល ខ្មៅដៃ2ដើម ប៊ិច2ដើម បន្ទាត់1 ដែកខួង1 នំ១កញ្ចប់និងទឹកគោ១កំប៉ុង។ សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយដែល លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ចុះធ្វើកិច្ចការសប្បុរសធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមនេះ។

មហាជនធ្លាប់បានដឹងហើយថា កន្លងមកយុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាលរបស់លោកឧកញ៉ា ធ្លាប់បានធ្វើបានជិត១០លើកមកហើយ ក្នុងនោះ ខេត្ត ស្វាយរៀង ៣លើក ខេត្ត កំពង់ឆ្នាំ៣លើក នឹង ខេត្ត កំពង់ធំ១លើក ខេត្ត តាកែវ ខេត្ត បន្ទាយមានជ័យ សៀមរាបជាដើម។

ជាមួយនឹងកិច្ចការជួយដល់សង្គមពិសេសលើវិស័យអប់រំនេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការចែកសៀវភៅ១ម៉ឺនក្បាលខាងលើ លោកឧកញ៉ាបណ្ឌិត មានផែនការធ្វើបណ្ណាល័យចល័តបន្ថែមទៀត ហើយបណ្ណាល័យនោះ នឹងធ្វើដំណើរដឹកសៀវភៅជាច្រើនពាន់ក្បាល ចែកជូនសិស្សានុសិស្សក៏ដូចជាប្រជាជន បានអានទៅ តាមទីដាច់ស្រយាល ។ អ្វីដែលជាការលើកទឹកចិត្តដល់អ្នកអានសៀវភៅ លោក ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នឹងរៀបចំជាប្រាក់លើកទឹកចិត្ត អានសៀវភៅចប់ត្រឡប់ទៅផ្ទះវិញថែមទៀត មានន័យថា អានសៀវភៅបានទាំងលុយ បានទាំងចំណេះដឹង៕

























