ក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia របស់ឧកញ៉ា ទៀ វិចិត្រ ដែលជាក្មួយបង្កើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានប្តេជ្ញា ២ចំណុចសំខាន់ៗ ដើម្បីបម្រើសេវាកម្មជូនភ្ញៀវទេសចរណ៍ឱ្យកាន់តែប្រសើរ។

២ចំណុច ដែលក្រុមហ៊ុនប្តេជ្ញារួមមាន៖
ទី១ ផ្តល់ជូនសុវត្ថិភាពដល់ការធ្វើដំណើរទៅមករបស់ភ្ញៀវ គឺយើងមានការត្រួតពិនិត្យលក្ខណះបច្ចេកទេសជាប្រចាំ អាវពោងសុវត្ថិភាពមានគ្រប់សំរាប់ភ្ញៀវ បំពង់ពន្លត់អគីភ័យ និងអនាម័យខ្ពស់ – ល -។
ទី២ បុគ្គលិកត្រូវមានក្រមសីលធម៌ការងារ និងយកចិត្តទុកដាក់ក្នុងការផ្តល់ជូនសេវាកម្មល្អៗជូនភ្ញៀវ បង្ហាញឥរិបទល្អៗ ធ្វើរឿងដែលត្រូវ ដឹងពីតម្រូវការរបស់ភ្ញៀវ និងដោះស្រាយរាល់ការត្អូញត្អែរបស់ភ្ញៀវ ។

អ្នកតំណាងក្រុមហ៊ុនទេសចរណ៍មួយ បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនទេសចរណ៍របស់ខ្លួន ជ្រើសរើសយកសេវកម្មខាងក្រុមហ៊ុន GTVC Speedboat Cambodia គឺដោយសារ ១)បុគ្គលិករួចរាយរាក់ទាក់ ២)ឯកសណ្ឋានរបស់បុគ្គលិកសមរម្យ ៣)ទូកម៉ាស៊ីនធំទំនើបៗ ៤)មានពោងសុវត្ថិភាពខ្ពស់គ្រប់កៅអីទាំងអស់ ហើយក្រៅពីនោះ ក៏មានសេវាកម្មជួយភ្ញៀវពេលចុះទូក ផងដែរ៕


សូមទស្សនាវីដេអូខាងក្រោម៖