សម្រាប់ភ្ញៀវទេសចរណ៍ ឬអ្នកដំណើរ ដែលចង់ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយទទួលបានទាំងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់នោះ គឺអាចធ្វើដំណើរជាមួយនឹងក្រុមហ៊ុន វិរៈ ប៊ុនថាំ ខណៈដែលក្រុមហ៊ុន បានដាក់ឱ្យទាញយកកម្មវិធី VET Express ដើម្បីកាន់តែងាយស្រួលក្នុងការកក់សំបុត្រ។
សូមទាញយកកម្មវិធី VET Express ដើម្បីងាយស្រួលក្នុងការកក់សំបុត្រ ទាំងក្នុងប្រទេស ឬទៅទីក្រុងបាងកក និងទៅទីក្រុងហូជីមិញ ដូចខាងក្រោម៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
គួររំឭកថា ដោយមើលឃើញស្ថានភាពកូវីដ១៩ នៅកម្ពុជា រួមទាំងនៅប្រទេសវៀតណាមបានធូរស្បើយបណ្តើរៗ ក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់ឧកញ៉ា សួរ វិរៈ បើកដំណើរការដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញសារឡើងវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះក្រុមហ៊ុននឹងទទួលដឹកបញ្ញើឆាប់រហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដែលក្រុមការងារទាំងអស់តាំងចិត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការផ្តល់នូវសេវាកម្មដឹកអ្នកដំណើរ និង បញ្ញើរឆាប់រហ័ស ប្រកបដោយគុណភាព ជាមួយស្នាមញញឹម។ ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាហូជីមីញ មានទីតាំងស្ថិតផ្ទះលេខ 646o Nguyen Trai ខណ្ឌ11 សង្កាត់5 Hochimin ជិតមន្ទីរពេទ្យ ២១៥ (ពេទ្យជោរៃ)។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនវិរៈ ប៊ុនថាំ ក៏បានប្រកាសបើកទីតាំងថ្មីនៅទីក្រុងបាងកក ដើម្បីឱ្យអតិថិជននៅទីក្រុងបាងកក ប្រទេសថៃមានភាពងាយស្រួល ជាមួយនឹងការប្រើប្រាស់សេវាកម្មដឹកអ្នកដំណើរ នឹងផ្ញើទំនិញគ្រប់ប្រភេទផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖