ជីប ម៉ុង ឧស្សាហកម្ម (Chip Mong Industries) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺជាក្រុមហ៊ុនឈានមុខគេ លើទីផ្សារបេតុងលាយស្រេច និងដំណោះស្រាយសំណង់។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបានក្លាយជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ ISO ។

ជីប ម៉ុង ឧស្សាហកម្ម បានពង្រីកផលប័ត្ររបស់ខ្លួនទៅជាផលិតផល ០៣ប្រភេទគឺ បេតុង ជីប ម៉ុង, ក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង។ ក្រុមហ៊ុន បានបណ្តាក់ទុនយ៉ាងច្រើនទៅលើបច្ចេកវិទ្យាចុងក្រោយបំផុត និងឧបករណ៍ទំនើបបំផុត ពីប្រទេសអ៊ីតាលី ដោយជួលអ្នកជំនាញ ដែលមានបទពិសោធន៍ពីអន្តរជាតិ។ ក្រុមហ៊ុនខិតខំផ្តល់ជូនម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍គម្រោងក្នុងប្រទេសកម្ពុជានូវក្បឿងដំបូលលំដាប់ពិភពលោក និងដំណោះស្រាយអគារផ្សេងៗទៀត។
១. ជីប ម៉ុង បេតុង


ជីប ម៉ុង បេតុង បង្កើតឡើងក្នុងឆ្នាំ ២០០៧ គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារផ្គត់ផ្គង់ និងដំណោះស្រាយបេតុងចម្រុះរួចរាល់ ហើយជាក្រុមហ៊ុនដំបូងគេដែលមានការទទួលស្គាល់ ISO នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្សនៅក្នុងឧស្សាហកម្មបេតុងលាយស្រេច ចំណេះដឹងទូលំទូលាយ និងបច្ចេកវិទ្យាជឿនលឿនពីដៃគូ Siam City Concrete Co, Ltd. នៃប្រទេសថៃ ជីប ម៉ុង បេតុង ទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំ។
២. ក្បឿងដំបូលបេតុង ជីប ម៉ុង


ក្បឿងដំបូលបេតុង ជីប ម៉ុង គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បេតុង ក្នុងការផលិត និងផ្គត់ផ្គង់ក្បឿងដំបូលបេតុងគុណភាពអន្តរជាតិ ដោយការវិនិយោគលើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងឧបករណ៍ទំនើបបំផុតពីប្រទេសអ៊ីតាលី។ រោងចក្រផលិតក្បឿងរបស់ក្រុមហ៊ុន ជីប ម៉ុង អាចផលិតបាន ១៤០ក្បឿង ក្នុងមួយនាទី។
៣. ទុយោ ជីប ម៉ុង


ជីប ម៉ុង ឧស្សាហកម្ម បានទទួលការគាំទ្រយ៉ាងខ្លាំង ដើម្បីក្លាយជាក្រុមហ៊ុនក្នុងស្រុកដ៏ធំបំផុតមួយ ដែលផ្តល់ទំនុកចិត្តដល់អតិថិជន សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ពីវត្ថុធាតុដើមល្អបំផុត និងផ្អែកលើបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី។ បំពង់ផ្លាស្ទិច PVC, HDPE និង Corrugated ត្រូវបានបង្កើតឡើងយ៉ាងល្អតាមរយៈការធ្វើតេស្តមុនជាច្រើនមុខ មុនពេលចែកចាយទៅកាន់ទីផ្សារ។ ក្រុមហ៊ុនធានាថាគ្រប់បំពង់ ជីប ម៉ុង មានភាពរឹងមាំ ធន់ និងធន់ ដើម្បីបំពេញតម្រូវការនៃគម្រោងសាងសង់ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យកសិកម្ម។ រោងចក្រ ជីប ម៉ុង អាចផលិតទុយោ បាន ៥០០តោន ក្នុងមួយខែ។

គួរបញ្ជាក់ថា ជីប ម៉ុង ឧស្សាហកម្ម ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនមេ ជីប ម៉ុង គ្រុប ដែលបង្កើតឡើងតាំងពី ១៩៨២ ដោយមានអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក៕