ស្រ្តីវ័យក្មេងម្នាក់នេះនៅក្រោយភាពជោគជ័យដ៏សម្បើមនៃក្រុមហ៊ុន PTC Computer

ជុំវិញ​ឧកញ៉ា

បើនិយាយដល់បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រិយមិត្តដែលធ្វើការងារក្នុងការិយាល័យប្រាដកជាស្គាល់ក្រុមហ៊ុន  ភីធីស៉ី កុំព្យូទ័រ ជាក្រុមហ៊ុនឈានមុខគេមួយដែលផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យានេះ គ្រប់គ្រងដោយលោកស្រី តាំង វួចឡាយ ដែលកាន់តួនាទីជាអគ្គនាយិការង។ លោកស្រីត្រូវបានមនុស្សទូទៅស្គាល់ថា ជាស្រ្តីវ័យក្មេងដ៏កម្រដែលមានសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដែលឈរជើងក្នុងពិភពជំនួញនៅប្រទេសកម្ពុជាជាង ២ទស្សវត្សរ៍។

លោកស្រីបានចូលរួមត្រួសត្រាយផ្លូវសម្រាប់វិស័យច្ចេកវិទ្យា ព័ត៌មានវិទ្យានៅកម្ពុជា ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យា ព័ត៌មានវិទ្យាបានដើរតួនាទីសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ក្រុមហ៊ុន និយាយជារួម និយាយដោយឡែក កុំព្យុទ័រ ក៏បានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ដំណើរអាជីវកម្មឲ្យទទួលជោគជ័យ។

លោកស្រី តាំង វួចឡាយ បានចូលរួមដឹកនាំ និងកាច់ចង្កួតដោយផ្ទាល់ទៅលើក្រុមហ៊ុន ភីធីស៊ី ជាមួយស្វាមីលោកស្រី​ គឺឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltd  ជាអ្នកជំនួញជោគជ័យរាប់សិបឆ្នាំមកហើយនៅក្នុងវិស័យមួយនេះ ខណៈពេលបច្ចុប្បន្នលោកក៏កំពុងកាក់កប់ជាមួយក្រុមហ៊ុន Rose Plastics ដែលដើរតួជាចំបងក្នុងវិស័យឧស្សាហកម្មនៃការផលិតទុយោទឹកស្អាតនៅកម្ពុជា។

ភាពជោគជ័យយ៉ាងសម្រើមរបស់ក្រុមហ៊ុន ភីធីស៊ី ក៏មិនអាចមើលរំលងបានឡើយនៅសហគ្រិនដ៏ចំណាន ហើយប៉ិនប្រសព្វក្នុងការជួយជ្រុមជ្រែងនាំភាពជោគជ័ដ៏អស្ចារ្យ គឺលោកស្រី តាំង វួចឡាយ អគ្អនាយិការងក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ។

តាមរយៈក្រុមហ៊ុន ភីធីស៊ី លោកស្រី​បាននាំចូល និងចែកចាយផលិតផលម៉ាកល្បីៗជុំវិញពិភពលោក ដូចជា៖ Computer, Motitors+Displays, Computer Components, Computer Accessories, Projectors, Printer& Cartridges, Servers& Storage, Networking, Telephone System, Camera Security, Battery & Power Backup, Software, and Shop By Brands៕