គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈនេះបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ)។ ករណីសម្រេចដក EBA ពីប្រទេសកម្ពុជានេះ គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន ទាំងលុយកាក និងកិត្តិយសជាមួយប្រទេសនៅសហគមន៌អឺរ៉ុប និងពិភពលោក តែវាក៏អាចល្អចំពោះកម្ពុជា បើសិនជា ៖
1. ប្រជាជនកម្ពុជាត្រូវតែឈប់ ឬកាត់បន្ថយទម្លាប់ស្តីបន្ទោសគ្នា គិតអវិជ្ជមាន កាច់ត្រួយដាក់ជី ចូលចិត្តខ្លាំងតែជាមួយគ្នាឯង ដោយងាកទៅខំប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក!
2. មន្រ្តីរាជការខ្មែរ
ដែលបើកប្រាក់ខែពីរដ្ឋ
តាមការបង់ពន្ធរបស់រាស្រ្ត
ត្រូវធ្វើការបំរើរាស្រ្តពិតៗ!
បើជាចៅហ្វាយខេត្ត
គឺត្រូវធ្វើការងារគ្រប់យ៉ាងដើម្បីធានាសុវត្តិភាព
និងសន្តិសុខដល់ប្រជាជនក្នុងខេត្ត
ព្រមទាំងធ្វើការងារជាច្រើនទៀតដើម្បីអោយប្រជាជនរបស់ខ្លួនរស់នៅ
ធ្វើការ រកស៊ីមានបាន
និងមានជីវភាពធូធារទាំងអស់គ្នា!
បើជារដ្ឋមន្រ្តី
ក្រសួងកសិកម្ម
គឺត្រូវធ្វើរឿងគ្រប់យ៉ាងដើម្បីធានាថា
កសិករមានទឹកគ្រប់គ្រាន់ដើម្បីធ្វើកសិកម្ម
មានពូជ ជី និងបច្ចេកទេសគ្រប់គ្រាន់ដើម្បីផ្តល់
និងបង្រៀនដល់កសិករ
ពិសេសត្រូវចេះរកទីផ្សារនៅបរទេសដើម្បីអោយកសិករលក់កសិផលបានតម្លៃសមរម្យ!
3.
រាជរដ្ឋាភិបាលគួរតែផ្តល់ឱកាសអោយទូលំទូលាយជាងនេះ
ដើម្បីអោយបញ្ញាវន្ត័វ័យក្មេងកម្ពុជា
ដែលមានសមត្ថភាព សុឆន្ទះ
និងគំនិតជាតិនិយមបានកាន់តួនាទីសំខាន់ៗ
ដើម្បីអោយពួកគាត់ទៅប្រកួតប្រជែងជាមួយអាស៊ាន
និងពិភពលោក ដើម្បីនាំផលប្រយោជន៌ជួនសង្គម
និងប្រទេសជាតិ បើទោះបីជាពួកគាត់មាន
ឬគ្មានប្រវត្តិចេញពីក្រុមគ្រួសារ
នៃអ្នកតស៊ូ ឬដឹកនាំក៏ដោយ!អ្វីៗដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៃកម្ពុជា!៕
ដោយ៖ បណ្ឌិត គីម ហ៊ាង