ដឹងអត់ថា ឧកញ៉ារូបណា ជាម្ចាស់កាស៊ីណូ «ណាហ្គាវើល» ពិតប្រាកដ?

ជុំវិញ​ឧកញ៉ា

ណាហ្គាវើល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ នៅក្នុងរាជធានីភ្នំពេញ។ អត្ថន័យនៃឈ្មោះ ណាហ្គាវើល បើតាមជំនឿខាងសាសនា គឺតំណាងឲ្យស្តេចនាគ ឬ “នាគរាជ” មានក្បាល ៧ ដែលគេជឿថាស្តេចនាគ ស្នាក់​អាស្រ័យក្នុងទន្លេ និងជាអ្នកការពាររាជធានីភ្នំពេញ។ មានរឿងនិទានដំណាលថា ស្តេចនាគនឹង​បង្ហាញ​ខ្លួន​លេងទឹកនៅពេលមានឥន្ទធនូ ដែលជាតំណាងឲ្យសិរីសួស្តីដ៏ប្រសើរបំផុត។ ដូច្នេះ ណាហ្គាវើល គឺប្រៀបប្រដូចទៅនឹងនិមិត្តរូបនៃការចាប់ផ្តើម និងភាពរុងរឿងថ្កុំថ្កើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាំងពីពេលចាប់បដិសន្ធិមក ណាហ្គាវើល បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹក​សន្ធាប់​ រាប់ចាប់ពីភ្ញៀវទេសចរកម្សាន្តក្នុងវិស្សមកាល និងភ្ញៀវទេសចរដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បី​ស្វែង​យល់នូវការកម្សាន្តដ៏ពិតប្រាកដ។ បច្ចុប្បន្ន ណាហ្គាវើល ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូ​ដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។

លោកឧកញ៉ា Tan Sri Dr.Chen Lip Keong

រីឯម្ចាស់កាស៊ីណូណាហ្គាវើលនេះ គឺឧកញ៉ា Chen Lip Keong ជាមហាសេដ្ឋី​ជនជាតិម៉ាឡេស៊ី។ លោក Chen Lip Keong ទទួលបានគោរមងារជា «Tan Sri» ដែលជាគោរមងារ​លំដាប់កំពូលទី២ ​នៅ​ម៉ាឡេស៊ី ប្រៀប​ដូច​ជា​គោរមងារ «ឧកញ៉ា» នៅកម្ពុជា​ផង​ដែរ។ លោកឧកញ៉ា Tan Sri Dr.Chen Lip Keong បច្ចុប្បន្នវ័យ ៧៤ឆ្នាំ គឺជាមហាសេដ្ឋីលំដាប់ទី៤ របស់ម៉ាឡេស៊ី ប្រចាំឆ្នាំ២០២០ ដែលមានទឹកប្រាក់ប្រមាណ ៤.៨ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សារព័ត៌មាន Forbes។

សូមបញ្ជាក់ថា កាស៊ីណូណាហ្គាវើល ទទួលបានអាជ្ញាប័ណ្ណកាស៊ីណូ​នៅរាជធានីភ្នំពេញ​ ដែលអាច​ដំណើរ​ការរហូតដល់ឆ្នាំ ២០៦៥ និងទទួលសិទ្ធផ្តាច់មុខអាជ្ញាប័ណ្ណកាស៊ីណូ នៅរាជធានីភ្នំពេញ រហូតដល់ឆ្នាំ ២០៣៥៕