អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី ទទួលការ​វះកាត់​ដោយ​ជោគជ័យ អាច​ចេញ​ពីមន្ទីរពេទ្យនៅព្រឹកនេះ

ជុំវិញ​ឧកញ៉ា

នៅ​មុន​បន្តិច អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ជូនដំណឹង ក្រោយ​លោក​ទទួលបាន​ការ​វះកាត់​ដោយ​ជោគជ័យ និង​អាច​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ព្រឹកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សេដ្ឋីកសិកម្ម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពីបានចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​សន្លប់​រយៈពេល​ ៣ ម៉ោង​ ដោយលោក​វេជ្ជបណ្ឌិត​លីម​ ដាក់​រុឺស័រ​ចំនួន ​៣ ចូលទៅក្នុង​សរសៃឈាម​បេះដូង​ដោយ​ជោគជ័យ​រួចរាល់ហេីយ​ ព្រឹក​នេះវេលាម៉ោង​ ១០ លោកត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​អោយ​ចេញពី​មន្ទី​ពេទ្យ​ហេីយ​។

គួរបញ្ជាក់​ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារ​មហាសេដ្ឋី​រូបនេះ​មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីឧកញ៉ា ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​។

បើតាមការបញ្ជាក់របស់អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី ដោយសារស្ថានភាពជំងឺរបស់លោកនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វេីការវះកាត់.នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថាលទ្ធផលនៃការវះកាត់ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហេីយទេីបតម្រូវឱ្យរូបលោក កោះហៅ​ប្រពន្ធ​​​និងកូនៗមកប្រជុំ​ ដេីម្បី​ធ្វេី​ប្រទានកម្ម​នេះអោយហេីយ​ បេីសិនណាជាមានបញ្ហាអ្វីមួយកេីតឡេីងដោយចៃដន្យនោះ លោកឧកញ៉ា ត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់អោយ កូនៗដេីរ​ឱ្យហើយ​ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិ និងប្រពន្ធដែលមាន​៕