អគារពាណិជ្ជកម្មចម្រុះកម្ពស់ ៣២ ជាន់នេះ ជាសំណង់អគារខ្ពស់ដំបូងនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលជាង ១០ឆ្នាំមុន។
កាណាឌីយ៉ា នៅមិនឆ្ងាយពីតំបន់ប្រជុំជន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានីយរថភ្លើងភ្នំពេញ ផ្សារធំថ្មី និងតំបន់កម្សាន្តដ៏ពេញនិយមដូចជាវត្តភ្នំ និងមាត់ទន្លេជាដើម។

អគារកំពស់ដំបូងគេកាលពីជាង ១០ឆ្នាំមុននេះ វិនិយោគដោយសហគ្រិនកូនខ្មែររះពីប្រទេសកាណាដា អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ពាន់លាន់ដុល្លារយ៉ាងសម្រើមនៅកម្ពុជា។
កាណាឌីយ៉ា ត្រូវបានចូលរួមសាងសង់គម្រោងពីក្រុមហ៊ុន MORGAN Group របស់វិនិយោគិនចិន ខណៈដែលកាលណោះក្រុមហ៊ុនទើបតែមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍអចលនទ្រព្យ ដែលប្រើពេលវេលាប្រមាណជាង ៣ឆ្នាំដើម្បីបញ្ចប់គម្រោង។
ក្រុមហ៊ុនអចលនទ្រព្យនេះ ដឹកនាំដោយផ្ទាល់ពី លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group ជាជនជាតិចិន ដែលបានមករស់នៅកម្ពុជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុន Morgan Group ក៏បានបោះទុនលើគម្រោងសាងសង់អគារ Morgan Tower ជាអគារការិយាល័យតំណាងតំបន់ លំដាប់ 5A របស់ប្រទេសកម្ពុជា មានផ្ទៃដីសាងសង់សរុបប្រហែល ១០ម៉ឺន៥ពាន់ ម៉ែត្រការ៉េ (10.5000 m2) ដែលទទួលបាន ពានរង្វាន់មាស LEED អន្តរជាតិដំបូងគេរបស់កម្ពុជា និង ទទួលបានពានរង្វាន់មាស Guru Asia ចំនួនបី ដែលវិញ្ញាបនបត្រទាំងពីរប្រភេទនេះ ទទួលស្គាល់ថាជាអគារការិយាល័យកម្រិត A ៕