ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង យល់ថាពេលខ្លះតំណែងច្រើនពេក ការងារច្រើនពេក ល្អតែមើលនោះទេ ដូច្នេះពេលនេះលោកសុខចិត្តបោះបង់តំណែងជាច្រើន ដើម្បីផ្តោតលើតែបុរីលំដាប់អភិជន វិមានសំណាង ដែលលោកនិងភរិយា បានដាក់ទុន ១០០%។
ម្ចាស់បុរីលំដាប់អភិជនរូបនេះ បានរៀបរាប់លើហ្វេសប៊ុក កាលពីទី០៩ ខែសីហា ឆ្នាំ២០២២ ថា ១)តួរនាទីជា CEO របស់ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត គឺលោកនឹងឈប់ប្រើ ដោយកំពុងប្រគល់ការងារឱ្យថ្នាក់ក្រោមបណ្តើរៗ ២)តួនាទីជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺលោកប្រើក្នុងឆ្នាំ ២០១៥ ដល់ ២០១៨ តែប៉ុណ្ណោះ ៣)តួរនាទីជា Regional Operating Principal ឬប្រធាន KW Cambodia ក៏លោកកំពុងរកអ្នកមកជំនួស ៤)តំណែងច្រើនពេក ការងារច្រើនពេក ល្អតែមើលទេ ៥)បុរី វិមានសំណាង គឺជាគម្រោងអភិវឌ្ឍន៌វីឡាប្រណិត លំដាប់អភិជន ដ៏ធំបំផុតមួយ ដែលលោក និងភរិយា ដាក់ទុន ១០០% ដូច្នេះលោកត្រូវផ្តោតលើគំរោងនេះ ១០០%។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយាលោកជំទាវឧកញ៉ា គង់ សំណាង ទើបតែសម្ពោធការិយាល័យលក់ និង Showroom បុរី វិមានសំណាង ជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមានអ្នកមុខអ្នកការ រួមទាំងអ្នកឧកញ៉ា និងឧកញ៉ា ដល់ទៅ ១០០រូប ក៏បានចូលរួមអបអរសាទររូបលោកផងដែរ។
សូមបញ្ជាក់ផងដែរថា បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕
សូមទស្សនាវីដេអូខាងក្រោម៖