តំបន់រមណីយដ្ឋានលំហែកាយបែបរ៉ូមែនទិក Pidoma Resort របស់លោកឧកញ៉ា សួរ វីរៈ ដែលមានទីតាំងនៅតំបន់ដាក់ដាំ ខេត្តមណ្ឌលគិរី កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ខណៈដែលបរិយាកាស និងទេសភាពនៅទីនោះ ត្រូវបានគេប្រៀបប្រដូចថាជា «ឋានសួគ៌នៅជាប់ដី»។

Pidoma Resort បានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ តំបន់រមណីយដ្ឋានមួយនេះ ពិតជាស័ក្តិសមសម្រាប់បងប្អូនដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី និងចង់បានបទពិសោធន៍ថ្មីលក្ខណៈបែបធម្មជាតិ និងការស្នាក់នៅបែបទំនើប ជាមួយនឹងបន្ទប់ឯកជន លក្ខណៈគ្រួសារ ឬលក្ខណៈគូស្នេហ៍។ កាន់តែពិសេសនោះ គឺធ្វើឱ្យខ្លួនឯង បានស្រូបយកខ្យល់ធម្មជាតិព្រៃភ្នំបរិសុទ្ធ ជាមួយនឹងអាកាសធាតុដ៏ត្រជាក់ ធ្វើឱ្យរសាយបាត់អស់ទុក្ខកង្វល់នានា។
សម្រាប់បងប្អូនដែលបានធ្វើដំណើរកាន់ខេត្តមណ្ឌលគិរី មិនគួររំលងតំបន់រមណីយដ្ឋានមួយនេះទេ ដែលអាចស្វែងរកតាមទីតាំងនេះ (Google Map) ឬទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៦៦ ៣១៩ ៦០០ / ០៩៨ ៣១៩ ៦០០ ។

សូមបញ្ជាក់ថា Pidoma Resort ជាតំបន់រមណីយដ្ឋានលំហែកាយមួយ ក្នុងចំណោមតំបន់រមណីយដ្ឋានចំនួន ៩ របស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ខណៈដែលលោកឧកញ៉ា គ្រោងនឹងពង្រីកតំបន់ទេសចរណ៍តាមរយៈ Resort បន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើវិស័យទេសចរណ៍នេះ បន្ថែមលើមុខជំនួញរបស់លោក លើវិស័យផ្សេងៗទៀត៕










