ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រុមហ៊ុនល្បីឈ្មោះវិស័យគ្រឿងសំណង់ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន១ទៀតហើយ នៅឯស្រុក ស្រែអំបិល ខេត្ត កោះកុង។ អ្វីដែលជា ការចាប់អារម្មណ៍នោះ ក្នុងពិធីសម្ពោធ លោកឧកញ៉ា បានធ្វើរឿងធំ៣ ក្នុងថ្ងៃតែមួយ ក្រោមប្រធានបទ ( រួមចិត្ត រួមគិត រួមធ្វើ រួមជោគជ័យ រួមសប្បាយ)។

ក្នុងថ្ងៃលោកឧកញ៉ាបាន សម្ភោធសាខា លោកបានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ចែកអំណោយដល់ ចាស់ជរា ចំនួន 40 នាក់ និង ជប់លៀងពិសារភោជនាអាហារ ចំនួន 500 នាក់

និង នៅពេលរសៀល ថ្ងៃ ដ៏ដែល លោកនិងដឹកនាំក្រុម កាងារ ទៅទេសចរ រួមគ្នាទាំង បុគ្គលិក និង ម្ចាស់សាខាដែលលក់បានគ្រប់ថាហ្គេតផងដែរ នៅប្រទេសជប៉ុន ៤យប់ 5 ថ្ងៃ ដែលការចំណាយនេះ ជាបន្ទុក របស់ ក្រុមហ៊ុន លោកឧកញ៉ា ទាំងអស់។
ក្រុមហ៊ុន ហួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រែអំបិល ដល់លោក ឡាយ បញ្ញាដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍តំណាងដោយលោក ស្រី ហ៊ួត គាម ទីប្រឹក្សាអគ្គនាយក។

នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅខេត្តកោះកុង អាចធ្វើការទំនាក់ទំនងទៅកាន់សាខាស្រែអំបិល ដែលមានអាសយដ្ឋាន៖ភូមិ ត្រពាំង ស្រុក ស្រែអំបិល ឃុំ ស្រែអំបិល ខេត្ត កោះកុង ឬ Tel:0977660660/015965057/016868255






