បន្ទាប់ពីមានទំនាក់ទំនងកាត់តែជិតស្និទ្ធជាមួយ ឧកញ៉ាល្បីឈ្មោះម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុន នាំចូលផ្ដាច់មុខស្រាបៀIceberg Beerចូលក្នុងកម្ពុជា តារាកំប្លែង នាយពែកមី ត្រូវបានលោកឧកញ៉ាល្បីឈ្មោះរូបនោះ ផ្ដល់សិទ្ធិ ចែកចាយ ផលិតផលស្រាបៀនេះ ផ្ដាច់មុខនៅ ខេត្ត ស្វាយរៀងតែម្ដង ដោយមុខជំនួញមួយនេះ តារាកំប្លែងរូបនេះ ប្រើទុនជាង១០ម៉ឺនដុល្លារឡើយ ក្នុងការវិនិយោគ។

ក្នុងពិធីជួបជុំអ្នកជំនួញរាប់រយនាក់ របស់តំណាងចែកចាយស្រាបៀរ Iceberg ទូទាំងប្រទេសកាលរាត្រី ថ្ងៃទី១៦ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែលតារាកំប្លែងល្បី នាយ ពែកមីបាន ផ្ដល់បទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយថា សម្រាប់ស្រាបៀ Iceberg លោក មិនមែនមានវត្តមានត្រឹមតែ ជាតារាផ្សព្វផ្សាយឲ្យ Iceberg ប៉ុណ្ណោះទេ ជាមួយមុខជំនួញនេះ លោក បានចំណាយទុនរហូតដល់ទៅជាង១០ម៉ឺដុល្លារ នាំស្រាបៀរនេះទៅលក់ផ្តាចមុខនៅខេត្ត ស្វាយរៀង។

ការសម្រេចបោះទុនលើមុខជំនួញ ស្រាបៀដែលនាំចូលមកពីប្រទេសសាំងហ្គាពួរ នេះ ក៏ព្រោះតែលោកមើលឃើញថា ស្រាបៀមួយនេះកំពុងតែពេញនិយម ដោយឃើញឱកាសចំណេញច្រើន នាពេលបច្ចុប្បន្នក៏ដូចជា អនាគត គួបផ្សំលោកស្គាល់ថៅកែក្រុមហ៊ុន នាំចូលផ្ដាច់មុខស្រាបៀIceberg Beerចូលក្នុងកម្ពុជាផងនោះ ក៏សម្រេចសុំសិទ្ធិផ្ដេចមុខក្នុងខេត្ត ស្វាយរៀងតែម្ដង ។ ពែកមី និយាយថា ទាន់ឧកាស កម្លាំងនៅមាន ត្រូវតែខំប្រឹងរកស៊ី ដើម្បីបង្ការពេលចាស់ទៅ ឬ អាជីពសិល្បៈ ប្រើការលែងកើត មានទ្រព្យសល់ច្រើន កូនចៅរស់នៅស្រួល។

លោក ប៉ុល វិបុល អនាគតស្វាមីអ្នកនាង ម៉ាក សែនសូនីតា ដែលជាប្រធានគ្រប់គ្រងធំមួយលើ ជំនួញនេះ បានឲ្យដឹងថា Iceberg ចាប់កំណើតលើទឹកដីព្រះរាជាណាចក្រកម្ពុជា មានអាយុកាលមួយឆ្នាំ ដោយនៅថ្ងៃនេះជាថ្ងៃបើកបង្ហាញពីការរីកចំរើនទីផ្សារប្រកួតប្រជែង ក្រោមវត្តមានអ្នកតំណាងចែកចាយទូទាំងប្រទេស។ លោកថា កំពុងតែទទួលការគាំទ្រខ្លាំងលើទីផ្សារ ស្រាបៀនាពេលបច្ចុប្បន្ននេះ ទាំងរសជាតិ ទាំងតម្លៃ ហើយទន្ទឹមនឹងនោះក៏មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

កាន់តែទាញចំណាប់អារម្មណ៍អ្នកទទួលទានIceberg មានលក្ខណៈពិសេសជាស្រាបៀរដទៃ ដោយ អ្នកទទួលទានមិនចាំបាច់ប្រើកូនចៅ ឬចេញមកដើររកទិញខ្លួនឯង អាចបញ្ជារទិញតាមទូរស័ព្ទបានដោយគ្រាន់តែចុចទូរស័ព្ទមកក្រុមហ៊ុន នោះ ដេបូឬហាងនៅជិះលោកអ្នកនឹងនាំយក Iceberg ទៅជូនបងប្អូនភ្លាម៕









