បើសិនលោកអ្នកមានគម្រោងចង់ធ្វើដំណើរកម្សាន្តទៅកាន់ភូមិភាគឦសាននៅខែក្រោយ នេះគឺជាឱកាសល្អបំផុត ដ្បិតរីសត Pidoma Resort នឹងមានកញ្ចប់ប្រូម៉ូសិនពិសេសពេញកន្លះខែតែម្ដងនៅក្នុងខែកញ្ញា។


ចាប់ពីថ្ងៃទី ០១-១៥ ខែកញ្ញា ឆ្នាំ ២០២២ តម្លៃស្នាក់នៅ Pidoma Resort គឺត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះ រាប់បញ្ចូលទាំងអាហារពេលព្រឹក ថែមទាំងមានការ Upgrade បន្ទប់ដោយឥតគិតថ្លៃថែមទៀត។

រីសតរបស់ឧកញ៉ា សួរ វីរៈក៏មានប្រភេទបន្ទប់សម្រាប់ជ្រើសរើសជាច្រើនផងដែរ ដូចជាបែប Solo បែបគូសង្សារ គ្រួសារ ដំណើរកម្សាន្តជាក្រុម ឬជាប្រភេទក្រុមការងារច្រើននាក់ក្ដី ហើយគ្រប់ប្រភេទបន្ទប់សុទ្ធតែផ្ដល់នូវផាសុកភាពដូចៗគ្នា។


បើនិយាយពីទីតាំងវិញគឺរឹតតែពិសេស ដ្បិតមានចំងាយត្រឹមតែ ៥នាទី ពីកណ្ដាលក្រុងមណ្ឌលគិរី ជាមួយនឹងទិដ្ឋភាពអបសងខាងផ្លូវស្រស់ត្រកាល ហើយផ្លូវមានសភាពធំទូលាយងាយស្រួលដល់ការបើកបរ។


លោកអ្នកអាចធ្វើការតេកក់បន្ទប់ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 066 319 600៕