លោ​ក​ឧ​​កញ៉ា គី​ម ហ៊ា​​ង៖ ចំ​ណុ​ច ៥ នាំ​ឲ្យក​​ម្ពុជា អាច​ដើរ​​លឿន​ជាង​ប្រ​ទេស​ក្នុងតំបន់​អា​​ស៊ាន​ត្រឹម​​ឆ្នាំ​២០៥០

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកយកចំណុចសំខាន់ៗចំនួន៥ ដើម្បីចែករំលែកឲ្យសារធាណៈជនបានយល់ច្បាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ឧកញ៉ា គីម ហ៊ាង ៥ ចំណុចសំខាន់ៗទាំងនោះ នឹងធ្វើកម្ពុជាអាចដើរ​លឿនជាងប្រទេសភាគច្រើនបំផុតក្នុងតំបន់អាស៊ានត្រឹមឆ្នាំ២០៥០ ។ ចំណុចទាំង៥ រួមមាន ៖

១. ធ្វើបច្ចុប្បន្នភាពប្រពន្ធ័អប់រំរបស់ខ្លួនតាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មហាវិ​ទ្យាល័យ សម្រាប់រយៈពេល៣០ឆ្នាំ ដោយបង្រៀនគាត់២០ឆ្នាំ និងអោយគាត់​បង្រៀនកូនគាត់ថែម១០ឆ្នាំទៀត ដោយយកគំរូតាមប្រទេសជប៉ុន។

២. រដ្ឋមន្រ្តីនៅក្រសួងត្រូវមើលថែ និងកាពារផ្នែកជំនាញរបស់ខ្លួនអោយបានល្អ និង​មាន​ការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជនមួយប្រទេស ដែលទាក់​ទងទំនាញ​របស់ខ្លួន ហើយចៅហ្វាយខេត្ត ត្រូវមើលថែ និងការពារគ្រប់ផ្នែក ដែលទាក់ទងជីវភាព​ប្រចាំថ្ងៃរបស់ប្រជាជននៅខេត្តរបស់ខ្លួនឯង។

៣. រាល់ការតែងតាំង ប្រគល់ភារកិច្ច និងតម្លើងឋានៈ បុណ្យសក្តិ ក្នុងជួររាជការ ត្រូវធ្វើឡើងតាមរយៈស្នាដៃ និងសមត្ថភាពពិតៗ ដើម្បីអោយពួកគាត់ដឹងថា ការងារ​ដែលពួកគាត់ត្រូវធ្វើ និងប្រាក់ខែ ដែលពួកគាត់បានទទួលតាមរយៈ​ការបង់​ពន្ធរបស់​រាស្រ្ត សុំជំនួយបរទេស ព្រមទាំងខ្ចីលុយពីបរទេស ដែលទាំង​កូនចៅ​គាត់ និងកូនចៅ​យើង​ទាំងអស់គ្នាត្រូវសង ក្នុងថ្ងៃអនាគត គឺត្រូវធ្វើការបំរើរាស្រ្ត ទុកផលប្រយោ​ជន៍រាស្រ្ត និងសង្គមជាតិជាធំ ដោយមិនត្រូវយកមុខដំណែង និងតួរនាទីទាំងនោះ ទៅធ្វើអាជីវកម្មជាដាច់ខាត។

៤. ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ត្រូវចេះស្រលាញ់គ្នា ជាប្រជាជាតិតែមួយ ឈប់កាច់ត្រួ​យដាក់ជី ឈប់្របឆាំងផ្កាប់មុខ ឬគាំទ្រផ្កាប់មុខ ដោយអ្វីៗត្រូវចេះពិចារណា ហើយ​បើមិនយល់អាចសួរគេសួរឯង និងត្រូវរៀនជានិច្ច។

និងចំនុចទី៥. បញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាពពិតៗ មានឆន្ទៈពិតៗ មានគំនិតស្នេហាជាតិពិតៗ ហើយមានបំណងបំរើរាជរដ្ឋាភិបាល បំរើប្រជាជន គួរតែត្រូវបានលើកទឹកចិត្ត បង្កភាពងាយស្រួល និងផ្តល់ឱកាសអោយពួកគាត់​តាមការគួរ ដោយមិនប្រកាន់ប្រវត្តិក្រុមគ្រួសារ ជាអ្នកធ្លាប់តស៊ូឬអត់ មកពីគ្រួសារ​ថ្នាក់ដឹកនាំ ឬមកពីគ្រួសារធម្មតា។លោកឧកញ៉ា គីម ហ៊ាង អះអាងថា អ្វីៗទាំងនេះ គឺគ្រាន់តែលើកឡើង ដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សិរីកា