ជំទាវឧកញ៉ា នឹម វណ្ណៈ ទិញវីឡាទោលនៅបុរី ដោនថោន របស់សេដ្ឋី ដួង ឆាយ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​និង​ជា​ទីប្រឹក្សា​នៃ​ក្រុម​មេធាវី អេជ អេន អេស និងស្វាមី បានទិញវីឡាទោល នៅបុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ ដែលជាគម្រោងថ្មីមួយ របស់សេដ្ឋី ដួង ឆាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា បានបង្ហោះរូបភាព និងសារលើទំព័រហ្វេសប៊ុកថា បុរី Downtown Residence ជាវីឡាទោល​ដែលស្អាតជាងគេ​ក្នុងទីក្រុងភ្នំពេញ។ មានកូនច្រើន ត្រូវសន្សំផ្ទះអោយបានច្រើនដូចគ្នា ទុកអោយកូនៗ។ អនាគតទៅមុខផ្ទះក្នុងទីក្រុងភ្នំពេញ គឺពិបាករកទិញណាស់។ ប្រទេសជាតិមាន​សុខ​សន្តិភាព នាំអោយយើងងាយស្រួលរកទទួលទាន និងវិនិយោគគ្រប់ប្រភេទ។ អរគុណសន្តិភាព។

ជាមួយគ្នានេះ លោក ដួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development​ ក៏​បាន​​​ចូល​បញ្ចេញ​មតិ​ជា​​សេចក្តី​ថ្លែង​អំណរគុណ​ ដល់​លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯកឧត្តម ដែលបាន​ជាវវីឡាទោលនៅ DOWNTOWN RESIDENCE បុរី ដោនថោន ក្នុងថ្ងៃនោះ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានត្រៀម​ខ្លួន​រួច​ជាស្រេច សម្រាប់​ដំណើរកំសាន្តទៅកាន់ទីក្រុងឌូបៃ នាឱកាសបុណ្យអ៊ុំទូកប្រពៃណីជាតិខាងមុននេះ ចេញដំណើរថ្ងៃ សៅរ៍ ទី០៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។ លោក ដួង ឆាយ ក៏​បាន​ សូមទោស​ផង​ដែរ​ដល់​បងប្អូន ដែលបានកក់ផ្ទះជារៀងរាល់ថ្ងៃ តែ​មិនបានជួបលោក​ផ្ទាល់ ដោយសារ​លោក​ជាប់រវល់ប្រជុំ និងនៅមើល​ការដ្ឋានសាងសង់ផ្ទះគំរូ ប៉ុន្តែ​លោក​នឹងអាចជួប​ផ្ទាល់ ​ពេលមកទទួលកិច្ចសន្យា។

គួររំឭកថា កាលពី​ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ​​លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development បានប្រារព្វពិធីបើកសម្ពោធការិយាល័យបុរីដោនថោន និងពិធីបញ្ចុះបឋម​សិលាបើកការ​ដ្ឋាន​សាងសង់គម្រោងបុរីដោនថោន និងផ្សារទំនើបដោនថោន រួម​ទាំង​ភូមិគ្រឹះ​លោក​ជំទាវ ខុង លីស៊ីអា​ណា ដែលមានទីតាំងស្ថិតនៅ​បណ្ដោយ​ផ្លូវ​២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាល ឃួង ស្រេង។

​​លោក ឌួង ឆាយ បាន​ឱ្យ​ដឹង​ថា ការបើកការដ្ឋានសាងសង់​គម្រោងបុរីដោនថោននេះ​នឹងមានការសាង​សង់​ផ្ទះបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប ភូមិគ្រឹះ វីឡាភ្លោះ វីឡាឃ្វីន នៅលើផ្ទៃដីសរុប​៣​ហិកតា ហើយ​ក្នុងកិច្ចការ​សាងសង់បុរីដោនថោននេះ គឺមានការគិតគូររៀបចំយ៉ាងហ្មត់ចង់ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាន​នូវគុណភាព សោភ័ណភាព ភាពស៉ីវិល័យ មិនចាញ់បណ្ដាប្រទេសដទៃឡើយ៕