បន្ទាប់ពីមានការត្អូញត្អែរលើបណ្ដាញសង្គម របស់ប្រជាកសិករខ្មែរស្ដីពីផលកសិកម្មខ្លួនមិនមានទីផ្សារ ដូចជាបន្លែ ផ្លែឈើជាដើម ធ្វើឲ្យមហាជនអាណិតជាខ្លាំង ។ ទទឹមគ្នានោះដែរ មានអ្នកខ្លះបានជួយទិញ ដើម្បីយកទៅលក់បន្ត ហើយអ្នកខ្លះបានទិញចែកបងប្អូនមិត្តភ័ក្ដិ ដើម្បីជាការរួមចំណែកលើកទឹកចិត្តដល់ ពួកគាត់។ ថ្មីៗនេះលោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ដែលត្រូវបានគេស្គាល់ថា ជាឧកញ៉ាវ័យក្មេង មានចិត្តសប្បុរសធម៌ម្នាក់ បានជួយទិញត្រសក់ផ្អែម ចំនួន១៥០០គីឡូក្រាម ពីបងប្អូនកសិករខ្មែរ ក្នុងស្រុកបន្ទាយស្រី យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ free នៅខេត្តសៀមរាប។

ផ្អែកតាមលោកឧកញ៉ាបណ្ឌិត ”Ung Kheang អ៊ឹង ឃាង” បានសរសេរអមវីដេអូឡាយបែបនេះថា”
(យើងខ្មែរតែមួយ ត្រូវចេះជួយគ្នាក្នុងគ្រាលំបាកថ្ងៃនេះខ្ញុំបាទបានធ្វើការចែកត្រសក់ផ្អែម ចំនួន១៥០០គីឡូក្រាម ដែលបានជួយទិញបងប្អូនកសិករក្នុងស្រុកបន្ទាយស្រី យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ free នៅខេត្តសៀមរាប)






