អ្នកឧកញ៉ា គិត ម៉េង ពិភាក្សានឹងក្រុមហ៊ុនលេខ១លំដាប់ពិភពលោក កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi មកពីប្រទេសជប៉ុន ដែលជាក្រុមដ៏ធំរបស់ជប៉ុន និងជាក្រុមហ៊ុនលេខ១ ដែលមានចំណែកទីលើផ្សារពិភពលោកផងនោះ បច្ចុប្បន្នកំពុងមានវត្តមានដ៏ធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង ភាពជាដៃគូ ការស្វែងរកការពង្រីក និងឱកាសនាពេលអនាគត។ អ្នកឧកញ៉ាបន្តថា ទំនាក់ទំនងការងារដែលមានក្នុងប៉ុន្មានឆ្នាំកន្លងមក គឺជាសក្ខីភាពនៃជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi (Cambodia) Co., Ltd. ខណៈដែលក្រុមហ៊ុននេះមានវត្តមានដ៏ធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់រ៉ូយ៉ាល់គ្រុប។

អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកឧកញ៉ា បានឲ្យដឹងទៀតថា៖ «នៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតែបង្កើតទំនាក់ទំនងបែបនេះតាមរយៈការយោគយល់គ្នាទៅវិញទៅមក ការគោរព និងភាពជឿជាក់ ខណៈយើងមានឯកសិទ្ធិក្នុងការមានទំនាក់ទំនងការងារដ៏ល្អជាមួយ MinebeaMitsumi ហើយយើងទន្ទឹងរង់ចាំអនាគតដ៏ជោគជ័យរួមគ្នា»។

គួរបញ្ជាក់ដែរថា ក្រមហ៊ុន MinebeaMitsumi គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិកដ៏មានគុណភាពដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានចំណែកទីផ្សារពិភពលោកលេខ១ ចាប់ពីម៉ូទ័រ ឧបករណ៍ចាប់ចលនា ឧបករណ៍អេទ្បិចត្រូនិក បច្ចេកវិទ្យាឥតខ្សែជាដើម។

បច្ចុប្បន្នក្រមហ៊ុន MinebeaMitsumi គឺកំពុងបានផ្តល់ការងារក្នុងស្រុកដល់និយោជិតប្រមាណ ៦៥០០នាក់ និងជាចំនួនបុគ្គលិកច្រើនជាងគេបំផុតដែលត្រូវបានផ្តល់ការងារដោយក្រុមហ៊ុនជប៉ុនដែលដំណើរការក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖រង្សី