លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ម្ចាស់ក្រុមហ៊ុន IM SOPHANNARITH IMPORT EXPORT CO., LTD ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយនូវសាច់ជាច្រើនប្រភេទ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។


លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ទទួលបានជោគជ័យយ៉ាងខ្លាំងលើជំនួញនាំចូលសាច់ពីបរទេសដូចជា សាច់គោកាណាដា សាច់គោអាមេរិក សាច់ជ្រូក ភ្លៅមាន់ ស្លាបមាន់ ជើងមាន់ពីប្រទេសថៃ សាច់ទា ព្រមទាំងសាច់ និងប្រហិតជាច្រើនប្រភេទ មកពីប្រទេសមួយចំនួនទៀត។ លោកស្រី លក់ចែកចាយសាច់បន្តទៅកាន់អតិថិជនគោលដៅជាម្ចាស់ហាង តាមសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕



