អ្នកឧកញ៉ា លាង ម៉េង ស្វាគមន៍ម៉ាក ZARA មកកាន់កម្ពុជាលើកដំបូង ក្នុងផ្សារទំនើប ជីបម៉ុង២៧១

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ​​និង​ជាប្រធាន​ក្រុម​​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ចូល​រួម​ពិធីចុះ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅ​ទីក្រុង​ចាកាតារ ប្រទេស​ឥណ្ឌូនេស៊ី ដើម្បីស្វាគមន៍វត្តមាន​របស់​​ម៉ាក ZARA មកកាន់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ម៉េង ​​បាន​ស្វាគមន៍​យ៉ាង​កក់ក្តី​ចំពោះ​វត្តមាន​របស់​ម៉ាក ZARA ​ក្នុង​ការ​បើក​ហាង​សម្លៀក​បំពាក់​​របស់​ខ្លួន​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា។ នេះជាសក្ខីភាពបញ្ជាក់ថា ​ផ្សារ​ទំនើប​ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាពិភពនៃម៉ាកល្បីពិតៗ ខណៈ​ដែល​កាល​ពី​ថ្ងៃទី​​​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ​ផ្សារ​ទំនើប​មួយ​នេះ​ ក៏​បាន​ចុះ MOU ​​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​ចំនួន​៩ ​ផង​ដែរ ក្នុង​នោះ​រួម​​មាន​ទាំង Master Grill, The Asian Kitchen, Starbucks, Kfour និង TEN11 ជាដើម។

ZARA ជាក្រុមហ៊ុន​​សំលៀកបំពាក់ រួម​មាន​ខោអាវ ស្បែកជើង ឈុត​ហែលទឹក ​​ហើយ​ក៏​មាន​គ្រឿង​សំអាង និង​ទឹកអប់​ផង​ដែរ។ ក្រុមហ៊ុន​មួយ​នេះ ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៥ ​​មាន​​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​អេស្ប៉ាញ។ មក​ទល់​បច្ចុប្បន្ន ZARA ​​​មាន​​ហាង​​​ជាង ២០០០ ​កន្លែង​ ​នៅ​តាម​ប្រទេស​ជា​ច្រើន ​ជុំ​វិញ​ពិភពលោក។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប មាន​ផ្សារទំនើបខ្នាតយក្ស​​ចំនួន​៦ នៅ​រាជធានីភ្នំពេញ ​​ក្នុង​នោះ​មាន​​ដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និង​ផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធ​កាល​ចុង​ឆ្នាំ​២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និង​ផ្សារទំនើបជីបម៉ុង ៥៩៨ ​​សម្ពោធ កាល​ពាក់​កណ្តាល​ឆ្នាំ​២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល សម្ពោធ​កាល​ពាក់​កណ្តាល​ឆ្នាំ​២០២១ និង​ Chip Mong Tower ​​គ្រោង​នឹង​សម្ពោធ នៅ​ឆ្នាំ​២០២២​នេះ៕

ហាង ZARA នៅសហរដ្ឋអាមេរិក