មហាសេដ្ឋី ៣រូប ចូលរួមទស្សនាផ្ទាល់វគ្គផ្តាច់ព្រ័ត្រក្នុងស្ទូឌីយោ ប្រឡង Cambodia Idol កំពុងផ្ទុះខ្លាំង

ជុំវិញ​ឧកញ៉ា

កម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ ហង្សមាស បានរកឃើញម្ចាស់ពានរង្វាន់រដូវកាលទី ៤ ហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន ១០០លានរៀល។ ហើយដែលនឹងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មររស្មីហង្សមាស ថែមទៀត។ ចំណែកឯបេក្ខជន ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីលំដាប់ពិភពលោក Cambodia Idol ឧបត្ថម្ភដោយ ស្រាបៀរ គ្រុដ របស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវីរី ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ គ្រុប។

នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីលំដាប់ពិភពលោក Cambodia Idol ដែលកំពុងផ្ទុះខ្លាំងឆ្នាំ២០២២នេះ ក៏មានការចូលរួមទស្សនាដោយផ្ទាល់ក្នុងស្ទូឌីយោកម្មវិធីប្រឡង ពីអ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវឺរី ក្រោមវត្តមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ខាងឆ្វេងទះដៃ

សូមបញ្ជាក់ថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាកូនប្រុសតែម្នាក់របស់ម្ចាស់អគារវឌ្ឍនៈ កាពីតាល តាមមហាវិថីព្រះមុនីវង្ស ខ្ពស់កប់ពពក នៅមិនឆ្ងាយរម្មណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ។ លោកមានតួនាទីជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវឺរី ដែលផលិតស្រាបៀរគ្រុឌ ហើយក៏ជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន ជាច្រើនរបស់វឌ្ឍនៈគ្រុប ក៏ដូចជាធនាគារវឌ្ឍនៈផងដែរ។

លើសពីនេះក៏ជាមហាសេដ្ឋីវ័យក្មេង និងម្ចាស់ឧបត្ថម្ភផ្តាច់មុខកម្មវិធីលំដាប់លោក Cambodian Idol រដូវកាលទី៤ ដែលកំពុងផ្ទុះខ្លាំងឆ្នាំ២០២២នេះផងដែរ៕

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ