រយៈពេលត្រឹមតែ ៧ខែ គិតចាប់ពីថ្ងៃប្រកាសលក់ថ្ងៃដំបូង នាខែ មករា ដល់ចុងខែ សីហា ឆ្នាំ២០២២នេះ គេហដ្ឋានលំដាប់អភិជន ក្នុងប្លុក A នៃ បុរី វិមានសំណាង របស់លោកជំទាវឧកញ៉ា គង់ សំណាង និងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សម្រេចការលក់បានរហូតដល់ជាង ៤០% លើសផែនការគ្រោងទុក។ នេះបើយោងតាមការឱ្យដឹង ពីកញ្ញា ណាំ ម៉ារី ប្រធានគ្រប់គ្រងផ្នែកលក់នៃបុរី វិមានសំណាង។



បុរី វិមានសំណាង គឺជាលំនៅឋានប្រណីតលំដាប់អភិវជន ដែលសាងសង់សុទ្ធតែប្រភេទ ផ្ទះវីឡាលំដាប់អភិវជនគ្រប់ប្រភេទ។ ទីតាំងរបស់វីឡាទាំងអស់ ក្នុងបុរី វិមានសំណាង សុទ្ធតែបែរទៅរកបឹងធម្មជាតិ មានសួនសាធារណៈពោពេញដោយផ្ទៃបៃតង ផ្លូវក្នុងបុរី ធំទូលាយ រំលេចនូវសោភណ្ឌភាព ផ្ដល់ឯកជនភាព និងសុវត្ថិភាពពិតៗ ជូនម្ចាស់ផ្ទះ ស័ក្តិសមឥតខ្ចោះសម្រាប់ គ្រួសារអភិជននៅកម្ពុជា ដែលប្រាថ្នាចង់បានភូមិគ្រឹះប្រកបដោយផាសុខភាព និងមានហុងស៊ុយពេញលេញ។ បុរីវិមានសំណាង សាងសង់ដោយទុកផ្លូវមេ មានទំហំធំរហូតដល់ ១៨ ម៉ែត្រ ជាមួយនឹងទំហំផ្លូវ ១២-១៦ ម៉ែត្រ ក្នុងបុរីផងដែរ។



គ្របដណ្ដប់លើផ្ទៃដី ទំហំ ២៥ហិចតា ដំណាក់កាលដំបូង ម្ចាស់គម្រោងបុរី វិមានសំណាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បើកគម្រោងសាងសង់ប្លុក A លើផ្ទៃដី ១០ ហិចតា ដែលមានផ្ទះវីឡាសរុប ២០៥វីឡា ហើយដំណាក់កាលបន្ទាប់ គ្រោងនឹងអភិវឌ្ឍន៍បន្ថែមលើផ្ទៃដី ១៥ ហិចតា ដែលមានសរុប ២៤៣វីឡា បន្ថែមទៀត។ ប្រភេទផ្ទះវីឡា ក្នុងបុរី វិមានសំណាង មានដូចជា៖




ទីតាំងគម្រោង បុរី វិមានសំណាង មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានចម្ងាយត្រឹមតែ ២,៥គីឡូម៉ែត្រ ពីក្រសួងដែនដី និងនគរូបនីយកម្ម។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖ 095 96 2000/078 96 2000/061 96 2000 &086 96 2000 ៕