សាខាតំណាងសិទ្ធចែកចាយក្រុមហ៊ុន ហ៊ួត ជា សាខា នៅ ពញាក្រែក បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពិធីសម្ពោធ ត្រូវអញ្ជើញចូលរួមជា កិត្តិយសដោយលោក ឧកញ៉ា ហ៊ួត ជា ព្រមទាំងនិមន្តព្រះអង្គភិក្ខុ វជិរប្បញ្ញោ គូ សុភាព ជាអធិបតី។

សិទ្ធិចែកចាយនេះ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធ សាខាស្រុកពញាក្រែកនេះ ដល់លោក បញ្ញា គីមស្រ៊ាង ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍ដោយលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្ទាល់។

នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅស្រុកពញាក្រែក អាចធ្វើការទំនាក់ទំនងទៅកាន់សាខាពញាក្រែកបាន។ ទំនាក់ទំនងតាមលេខទូរសព្ទ 078 636 893







